កម្ពុជាត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

កម្ពុជាត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសប្តាហ៍ក្រោយ


នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ។ ដើម្បីធានាបានកិច្ចប្រជុំនេះសម្រេចទៅដោយជោគជ័យ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានត្រៀមលក្ខណៈអស់រយៈពេលជាច្រើនខែមកហើយ។
កម្ពុជាត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសប្តាហ៍ក្រោយ

ជាក់ស្តែង នៅទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយឯកឧត្ដម បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ នៃការត្រៀមរៀបចំរបស់អនុគណៈកម្មារជំនាញនីមួយៗ ក្នុងនោះមានដូចជា អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំទ្វេភាគីផងដែរ។

ដោយឡែក ចំពោះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានផ្តល់អនុសាសន៍មួយចំនួន ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន បន្តកិច្ចសហការដ៏ល្អប្រសើរជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ាន លើការងាររៀបចំឯកសារ និងភស្តុភារនានាពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅនៃកិច្ចប្រជុំ។ និងត្រូវពិនិត្យឆ្លើយតបនឹងសំណួរ និងពិនិត្យលទ្ធភាពដោះស្រាយសំណើនានាពាក់ព័ន្ធនឹងបញ្ហា Logistics Arrangement និងការរៀបចំទូទៅ តាមលទ្ធភាពជាក់ស្តែង។ ឯកឧត្តមបន្ថែមថា នៅក្នុងអំទ្បុងពេលនៃកិច្ចប្រជុំ អនុគណៈកម្មការទាំងអស់ត្រូវតាមដាននិងពិនិត្យមើលដំណើរការនៃកិច្ចប្រជុំឱ្យបានល្អិតល្អន់ សំដៅអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីវិស័យធនាគារ និងហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់គ្រប់កាលៈទេសៈក្នុងការជំរុញកំណើនសេដ្ឋកិច្ច?

ពេលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ កាន់តែបង្ហាញនូវសក្ដានុពល និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនូវកំណើន…

លំនៅដ្ឋានតម្លៃសមរម្យជាង១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំមកនេះ

ក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋ លំនៅឋានតម្លៃសមរម្យជាង ១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ