នយោបាយ

កងទ័ពថៃបន្តប្រឹងបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងព្យាយាមបន្សាបការលាតត្រដាងការពិតរបស់តំណាងកម្ពុជានៅ UN


លោក កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងអំពីស្ថានការណ៍ព្រំដែន និងវិបត្តិជនភៀសសឹកនៅកិច្ចប្រជុំ UNHCR ខណៈអ្នកនាំពាក្យកងទ័ពថៃបានឆ្លើយតប ហើយភាគីកម្ពុជាបានច្រានចោលការបកស្រាយនោះ។
កងទ័ពថៃបន្តប្រឹងបិទបាំងអំពើឈ្លានពាន_និងព្យាយាមបន្សាបការលាតត្រដា
ដោយ

នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិ នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ចេញសក្ខីកម្មច្បាស់ៗអំពីស្ថានការណ៍ពិតប្រាកដ ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន រួមទាំងវិបត្តិជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។

ជាការឆ្លើយតបទៅនឹងការលាតត្រដាងការពិតនេះ ឧត្តមសេនីយ៍ វិនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យកងទ័ពថៃបានព្យាយាមបង្វែរដាន និងបំភ្លៃការពិតថា ភាគីថៃក៏មានជនភៀសសឹកដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា ជនភៀសសឹកថៃភាគច្រើនលើសលប់ បានវិលត្រឡប់ទៅផ្ទះសម្បែងវិញអស់ហើយ តាំងពីមានបទឈប់បាញ់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ ខណៈពលរដ្ឋខ្មែរជាង២ម៉ឺននាក់ត្រូវបានរារាំង និងមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិករវិញបាននៅឡើយ។

ដោយឡែកពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ អ្នកនាំពាក្យយោធាថៃរូបនេះ នៅតែបន្តព្យាយាមបកស្រាយការពារសកម្មភាពរំលោភបំពានរបស់យោធាថៃទាំងបំពានថា ទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ជាដែនអធិបតេយ្យរបស់ខ្លួន។ ប៉ុន្តែមូលដ្ឋានសម្អាងតែមួយគត់របស់ថៃ គឺនៅតែផ្អែកលើផែនទី ដែលថៃគូសវាស និងប្រកាសដាក់អនុវត្តដោយឯកតោភាគី ដោយគ្មានការទទួលស្គាល់ពីអន្តរជាតិ។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកនាំពាក្យរូបនេះបានព្យាយាមដោះសាថា ទីតាំងមួយចំនួនដែលទាហានថៃកំពុងបន្តកាន់កាប់ គឺដោយសារទីតាំងទាំងនោះត្រូវបានកម្ពុជាប្រើប្រាស់ ដើម្បីវាយប្រហារលើកងទ័ព និងជនស៊ីវិលថៃក្នុងអំឡុងពេលប្រយុទ្ធគ្នា ដូច្នេះការបន្តគ្រប់គ្រង និងឃ្លាំមើល គឺជារឿងចាំបាច់ ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែម។

ការបកស្រាយរបស់ភាគីថៃនេះ គឺជារឿងភូតភរ និងផ្ទុយស្រឡះពីការពិតទាំងស្រុង។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរការពារខ្លួនយ៉ាងមុតមាំ និងម៉ឺងម៉ាត់ ដោយរាល់ប្រតិបត្តិការយោធារបស់កម្ពុជា គឺធ្វើឡើងក្នុងគោលដៅតែមួយគត់ គឺការពារមូលដ្ឋាន និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ដោយមិនដែលតម្រង់គោលដៅ ឬវាយប្រហារលើតំបន់ស៊ីវិល ដូចការចោទប្រកាន់ទាំងបំពានរបស់ភាគីថៃនោះឡើយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla បញ្ចេញរថយន្តស្ព័រជំនាន់ថ្មី ដែលអាចហោះបានធ្វើឱ្យកក្រើកពិភពលោក

ស្ងាត់ៗកំពូលមហាសេដ្ឋី Elon Musk បានបញ្ចេញរថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី ដែលមិនត្រឹមតែមានល្បឿនលឿនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថ…

ជីប ម៉ុង៖ ការរក្សាបាននូវគុណភាព និងស្តង់ដាផលិតកម្មលំដាប់ពិភពលោក ជាគ្រឹះដ៏រឹងមាំនៃការពង្រីក​អាណាចក្រ​ជំនួញនៅកម្ពុជា

ក្នុងពិភពធុរកិច្ច ការរីកចម្រើនអាចចាប់ផ្ដើមចេញពីដើមទុនវិនិយោគ និងឱកាសទីផ្សារ ប៉ុន្តែការធ្វើឱ្យ​អាជីវកម្ម​មួយអាចចាក់ឫសឈរជើងបានយ៉ាងរឹងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ