ធនាគារ មេយប៊ែង

កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ បើកទំព័រថ្មីនៃ ការតភ្ជាប់ការថែរក្សា និងថែទាំសុខភាពក្នុងតំបន់អាស៊ាន


ភ្នំពេញថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦ - ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី រួមជាមួយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បានបិទ​បញ្ចប់​កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ ប្រកបដោយភាពជោគជ័យ នៅបុរី ប៉េង ហួត អេកូ ផាក នៅរាជធានីភ្នំពេញ។
ធនាគារ មេយប៊ែង
ដោយ

កម្មវិធីពិព័រណ៍រយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តនៅ បុរី ប៉េង ហួត ដែលជាទីតាំង ដៃគូរៀបចំព្រឹត្តិការណ៍ ដោយបានប្រមូលផ្តុំនូវមន្ទីរពេទ្យឈានមុខគេចំនួន ១៤ ពីប្រទេសម៉ាឡេស៊ី រួមជាមួយគ្រូពេទ្យឯកទេស និងដៃគូសំខាន់ៗក្នុងវិស័យសុខាភិបាលជាច្រើន។ ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ី ប្រចាំនៅរាជធានីភ្នំពេញ កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលរួមប្រហែលជា២.០០០នាក់ និងមានអ្នកចូលរួមរត់ប្រណាំងជិត ៨០០នាក់។

កម្មវិធីនេះ បានបង្ហាញឱ្យឃើញពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនៅក្នុងតំបន់អាស៊ាន និងជួយឱ្យការទទួលបានសេវាថែទាំសុខភាពក្រៅប្រទេសកាន់តែមានភាពងាយស្រួល និងគួរឱ្យទុកចិត្ត។ តាមរយៈការនាំមកជូន នូវជំនាញឯកទេសកម្រិតខ្ពស់នៃការថែទាំប្រកបដោយគុណភាព វេជ្ជសាស្ត្រដ៏ទំនើប និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ពីប្រទេសម៉ាឡេស៊ី មកផ្សារភ្ជាប់ជាមួយដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាពដ៏សម្បូរបែប។ ក្នុងនោះ កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ បានក្លាយជាវេទិកាដ៏ពិសេសមួយ ដែលផ្តល់ឱកាសឱ្យអ្នកចូលរួមអាចស្វែងយល់ និងជ្រើសរើសជម្រើសនៃការថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ី បានយ៉ាងច្បាស់លាស់ និងពោរពេញដោយទំនុកចិត្ត។

អ្នកចូលរួម មានឱកាសបានជួបពិភាក្សាផ្ទាល់ជាមួយតំណាងមកពីមន្ទីរពេទ្យចំនួន១៤ ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីជំនាញវេជ្ជសាស្ត្រ សមត្ថភាពឯកទេស បរិក្ខារវិជ្ជសាស្ត្រទំនើបៗ និងប្រព័ន្ធថែទាំសុខភាពនានា ដូចជាការពិនិត្យសុខភាព ការការពារជំងឺ និងជម្រើសនៃការព្យាបាលផ្សេងៗ។ បន្ថែមពីនេះ កម្មវិធីពិគ្រោះ និងស្វែងយល់ពីសុខភាព (Wellness Discovery Hub) ក៏បានរៀបចំការធ្វើបទបង្ហាញអំពីសុខភាពលើប្រធានបទចំនួន៥ផ្សេងគ្នា ដើម្បីឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់គ្រាន់ និងងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសសេវាសុខភាព ក៏ដូចជាការទទួលបានការព្យាបាលនៅប្រទេសម៉ាឡេស៊ី។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងថា៖ «កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងសំណួរដ៏សាមញ្ញមួយគឺ៖ តើយើងអាចធ្វើដូចម្តេចដើម្បីជួយឱ្យគ្រួសារនៅប្រទេសកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការដោះស្រាយបញ្ហាសុខភាពនាពេលអនាគត? កម្មវិធីនេះបានផ្សារភ្ជាប់គ្រួសារកម្ពុជាទៅកាន់អ្នកជំនាញ និងជម្រើសសេវាកម្មសុខាភិបាលដ៏សម្បូរបែបពីប្រទេសម៉ាឡេស៊ី ព្រមទាំងរួមបញ្ចូលនូវការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់សុខភាពផងដែរ។ អ្វីដែលអតិថិជននឹងទទួលបានពិតប្រាកដនោះគឺ៖ ភាពច្បាស់លាស់នៃព័ត៌មាន ជម្រើសកាន់តែសម្បូរបែប និងប្រព័ន្ធគាំទ្រដ៏រឹងមាំសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ»។

ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាមន្ទីរពេទ្យនានា ដើម្បីបង្ហាញឱ្យឃើញពីប្រព័ន្ធអេកូឡូស៊ីសុខាភិបាលដ៏សម្បូរបែប និងសេវាកម្មថែទាំដែលផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺជាចម្បងនៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Dato Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បានលើកឡើងថា៖ «ទេសចរណ៍សុខាភិបាលចាប់ផ្តើមចេញពីទំនុកចិត្ត ការយល់ដឹង និងភាពជឿជាក់លើគុណភាពនៃការថែទាំ។ សេវាកម្មសុខាភិបាលនៅម៉ាឡេស៊ី មិនត្រឹមតែផ្តល់នូវការថែទាំដែលមានស្តង់ដារ និងជំនាញឯកទេសខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសសុខភាពដ៏សម្បូរបែប និងបទពិសោធន៍ដ៏ល្អសម្រាប់អ្នកជំងឺតាមរយៈការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត។ កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ បានផ្សារភ្ជាប់ប្រជាជនខ្មែរទៅនឹងប្រព័ន្ធសុខាភិបាលនេះ ដែលអនុញ្ញាតឱ្យពួកគេមានឱកាសជួបពិភាក្សាផ្ទាល់ជាមួយក្រុមការងារជំនាញ ការស្វែងយល់ពីអ្នកជំនាញ និងការទទួលបានព័ត៌មានពីសុខភាពច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់ក្នុងការសម្រេចចិត្តជ្រើសរើសសេវាថែទាំសុខភាពនៅក្រៅប្រទេស»។

មន្ទីរពេទ្យដែលបានចូលរួមក្នុងកម្មវិធីនេះ បានណែនាំអ្នកចូលទស្សនាឱ្យបានយល់ដឹងកាន់តែច្បាស់អំពីឧបករណ៍បរិក្ខារទំនើបៗ និងសមត្ថភាពក្នុងការថែទាំសុខភាពរបស់ពួកគេ ព្រមទាំងមានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស និងការរៀបចំផ្សេងៗសម្រាប់អ្នកចូលរួមផងដែរ។ ការជួបពិភាក្សាគ្នាដោយផ្ទាល់បែបនេះ បានអនុញ្ញាតឱ្យក្រុមគ្រួសារនានាអាចសាកសួរ និងពិភាក្សាលម្អិតបន្ថែមអំពីកញ្ចប់ពិនិត្យសុខភាព សេវាឯកទេស វិធីសាស្ត្រព្យាបាល ក៏ដូចជាការរៀបចំផែនការថែទាំសុខភាពសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេឱ្យកាន់តែប្រសើរឡើង។

លើសពីការស្វែងយល់អំពីការថែទាំសុខភាព WellFest Live បាននាំអ្នកចូលរួមឱ្យស្គាល់បទពិសោធន៍ដ៏សម្បូរបែបនៃប្រទេសម៉ាឡេស៊ី តាមរយៈការកម្សាន្ត អាហារ សកម្មភាពនៃការរស់នៅ គំនិតថ្មីសម្រាប់ការធ្វើដំណើរ និងការចូលរួមពីដៃគូផ្សេងៗ។ កម្មវិធីនេះ បានរួមបញ្ចូលសុខភាព សុខមាលភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលឆ្លុះបញ្ចាំងពីគោលគំនិត "Healing Meets Hospitality" នៃ Malaysia Year of Medical Tourism 2026 (MYMT2026)។

បន្ថែមពីនេះ កម្មវិធីរត់ដើម្បីសុខភាព (MH WellFest Run) ដែលមានចម្ងាយ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ ក្រោមប្រធានបទ «គ្រប់ជំហានដើម្បីមនុស្សជាទីស្រឡាញ់» បានទាក់ទាញអ្នកចូលរួមជិត ៨០០នាក់ មកជួបជុំគ្នាដោយមានគោលដៅរួមមួយគឺ៖ ការថែរក្សាសុខភាពឱ្យបានល្អ ជានិមិត្តរូវនៃការសន្យា ដើម្បីនៅក្បែរមនុស្សដែលយើងស្រឡាញ់បំផុតក្នុងជីវិត។

ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ទំនាក់ទំនងដ៏រីកចម្រើនរវាងម៉ាឡេស៊ី និងកម្ពុជា កំពុងបើកឱកាសថ្មីៗសម្រាប់គ្រួសារនានា ក្នុងការទទួលបានការថែទាំសុខភាពពីអ្នកជំនាញ រួមជាមួយនឹងសេវាកម្ម និងបទពិសោធន៍ថែទាំសុខភាពឆ្លងប្រទេសប្រកបដោយទំនុកចិត្តខ្ពស់។ កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ គឺជាសក្ខីភាពមួយដែលបង្ហាញពីការរីកចម្រើននេះ ដោយបានភ្ជាប់សហគមន៍កម្ពុជាដោយផ្ទាល់ទៅកាន់ស្ថាប័នសុខាភិបាលឈានមុខ និងអ្នកជំនាញ ពីប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះក៏បានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាន់តែជិតស្និទ្ធថែមទៀត ខណៈពេលដែលលើកកម្ពស់ការយល់ដឹងអំពីប្រទេសម៉ាឡេស៊ីជាគោលដៅទេសចរណ៍សុខភាពដ៏សំខាន់មួយ។

លើសពីនេះ ការចូលរួមពីខាងធនាគារ មេយប៊ែង បានពង្រីកឱ្យការពិភាក្សាអំពីសុខភាព ក្លាយទៅជាការរៀបចំផែនការការពារ និងការគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារឱ្យកាន់តែមានវិសាលភាពធំជាងមុន។ អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅអំពីសេវាកម្មផ្សេងៗរបស់ធនាគារ មេយប៊ែង ដូចជាប័ណ្ណធនាគារ មេយប៊ែង ដំណោះស្រាយផ្ទេរប្រាក់ឆ្លងប្រទេស ការបង់រំលស់តាមរយៈ EzyPay Plus ព្រមទាំងកញ្ចប់ធានារ៉ាប់រង និងសេវាឥណទានផ្សេងៗ ដែលអាចគាំទ្រក្នុងការជួយសម្រួលដល់ការរៀបចំផែនការសុខភាព ការព្យាបាល ការធ្វើដំណើរ ក៏ដូចជាការសម្រេចនូវបំណងប្រាថ្នារយៈពេលវែងរបស់គ្រួសារ។

ប័ណ្ណធនាគារ មេយប៊ែង ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើន រាប់ចាប់តាំងពីសេវាថែទាំសុខភាព ការធ្វើដំណើរ ការទទួលទានអាហារ ការទិញទំនិញ និងការផ្តល់ជូនសម្រាប់តម្រូវការប្រចាំថ្ងៃក្នុងប្រទេសម៉ាឡស៊ី ដែលការផ្ដល់ជូនទាំងនេះ នឹងជួយសម្រួលដល់ភាពងាយស្រួលសម្រាប់អតិថិជន ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីព្យាបាលជំងឺ ស្តារសុខភាពឡើងវិញ ឬសម្រាប់ការចំណាយពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់។

កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលកើតចេញពីកិច្ចសហការរវាងធនាគារ មេយប៊ែង ខេមបូឌា និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ក្នុងគោលបំណងពង្រឹងការតភ្ជាប់សេវាសុខាភិបាលឆ្លងប្រទេស និងបង្កើតនូវបទពិសោធន៍នៃការស្វែងរកសេវាសុខភាពមួយដែលពោរពេញដោយព័ត៌មានច្បាស់លាស់ ភាពជឿជាក់ និងការគាំទ្រយ៉ាងពេញលេញសម្រាប់គ្រួសារកម្ពុជា។ ស្របពេលដែលតំបន់អាស៊ានកំពុងរីកចម្រើនក្លាយជាតំបន់ដែលមានការតភ្ជាប់កាន់តែជិតស្និទ្ធ ធនាគារ មេយប៊ែង ក៏កំពុងវិវឌ្ឍទៅជាមួយការរីកចម្រើននេះផងដែរ តាមរយៈការបង្កើតទំនាក់ទំនងឆ្លងប្រទេស និងការពង្រីកតួនាទីរបស់ខ្លួនលើសពីសេវាធនាគារធម្មតា ដើម្បីផ្តល់នូវប្រព័ន្ធអេកូស៊ីថ្នាក់តំបន់ ដែលគាំទ្រដល់តម្រូវការផ្នែកសុខភាព និងរបៀបរស់នៅដ៏ទូលំទូលាយរបស់អតិថិជនទូទាំងអាស៊ាន។




អត្ថបទបន្ទាប់


ចិន និងហ្វីលីពីន ​ចោទគ្នាទៅវិញទៅមកក្នុងជម្លោះដែនអាកាសនៅសមុទ្រចិនខាងត្បូង

ប្រទេសចិន បានចេញមុខចោទប្រកាន់យន្តហោះយោធាហ្វីលីពីនថា បានហោះចូលដែនអាកាសលើតំបន់វិវាទនៃសមុទ្រចិនខាងត្បូង ដោយខុសច្បាប់។ ជាមួយគ្នានេះទីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ