ព្រែកជីក ភីងលូ

ចិន ត្រៀមដាក់ឱ្យដំណើរការព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារ តើជាឱកាស ឬហានិភ័យថ្មីសម្រាប់អាស៊ាន?


ប្រទេសចិន គ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការនូវព្រែកជីក ភីងលូ (Pinglu) ប្រវែង១៣៤គីឡូម៉ែត្រមានតម្លៃវិនិយោគជាង១០ពាន់លានដុល្លារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ព្រែកជីកនេះតភ្ជាប់តំបន់ភាគនិរតីប្រទេសចិន ទៅកាន់ឈូងសមុទ្រ ប៉ីពូ ហើយអាចទទួលនាវាដឹកទំនិញមានទម្ងន់រហូតដល់ ៥,០០០តោន។ ​តាមការរំពឹងថា ព្រែក​ជីក​នេះ​អាចកាត់បន្ថយចម្ងាយ​ផ្លូវ​ដឹកជញ្ជូនប្រមាណ៥៦០ គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃដឹកជញ្ជូនបានរហូត​ដល់ប្រមាណ៣០%។ តើព្រែកជីកដ៏ធំនេះជាដំណឹងល្អសម្រាប់អាស៊ាន ឬក៏មានហានិភ័យដែលតំបន់គួរតែត្រៀមខ្លួន?
ព្រែកជីក ភីងលូ
ដោយ

អ្នកវិភាគមើលឃើញថា ព្រែកជីក ភីងលូ អាចនាំមកនូវឱកាសសេដ្ឋកិច្ចសំខាន់ៗជាច្រើនតាមរយៈការធ្វើឱ្យការដឹកជញ្ជូនលឿនជាងមុន និងថោកជាងមុន អាចជួយជំរុញពាណិជ្ជកម្មរវាងចិន និងអាស៊ាន ហើយផ្តល់ឱ្យអាជីវកម្មអាស៊ីអាគ្នេយ៍នូវលទ្ធភាពចូលទៅកាន់ទីផ្សារភាគខាងលិច និងភាគនិរតីរបស់ចិនកាន់តែងាយស្រួល តែវាក៏អាចនាំមកជាមួយនូវហានិភ័យផងដែរ។ នេះបើយោងតាមអត្ថបទវិភាគមួយដែលចុះផ្សាយដោយសារព័ត៌មាន Malay Mail។
ព្រែកជីកនេះអាចផ្លាស់ប្តូររំហូរពាណិជ្ជកម្ម និងការដឹកជញ្ជូនឱ្យកាន់តែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដែលភ្ជាប់ជាមួយប្រទេសចិន ដែលអាចបង្កើនការពឹងផ្អែករបស់តំបន់លើខ្សែច្រវាក់ផ្គត់ផ្គង់ និងមជ្ឈមណ្ឌលដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយចិន។ សម្រាប់អាស៊ាន បញ្ហាសំខាន់ គឺធ្វើយ៉ាងណាឱ្យអត្ថប្រយោជន៍ពីផ្លូវពាណិជ្ជកម្មថ្មីនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយ គឺមិនមែនប្រមូលផ្តុំត្រឹមតែប្រទេស ឬមជ្ឈមណ្ឌលដឹកជញ្ជូនមួយចំនួនប៉ុណ្ណោះទេ។
ក្រៅពីនេះ ក៏មានក្តីបារម្ភផ្នែកបរិស្ថានផងដែរ ដោយការសិក្សាថ្មីៗបានលើកឡើងពីហានិភ័យដូចជា ផលប៉ះពាល់ដល់ជម្រកធម្មជាតិ ជម្រកត្រី ការបំពុល និងការសឹករិចរឹលព្រៃកោងកាងដែលអាចកើតមាន។ ដូចនេះ អាស៊ាន មិនគួរមើលព្រែកជីកនេះថា ជាការគំរាមកំហែងរបស់ចិនតែមួយមុខនោះទេ ហើយក៏មិនគួរអបអរសាទរដោយមិនពិនិត្យហានិភ័យនោះដែរ។ សំណួរដ៏សំខាន់ គឺថា តើអាស៊ាន អាចទាញយកប្រយោជន៍ពីផ្លូវពាណិជ្ជកម្មថ្មីនេះដោយមិនពឹងផ្អែកខ្លាំងពេកលើចិនបានយ៉ាងដូចម្តេច?
ចម្លើយនោះគឺ ត្រូវពង្រឹងកំពង់ផែ ផ្លូវដែក ប្រព័ន្ធគយ និងការតភ្ជាប់ក្នុងតំបន់ ព្រមទាំងសម្របសម្រួលយុទ្ធសាស្ត្រតភ្ជាប់របស់ប្រទេសអាស៊ានឱ្យកាន់តែជិតស្និទ្ធ។ ស្របពេលចិនកំពុងបើកផ្លូវពាណិជ្ជកម្មថ្មីឆ្ពោះទៅភាគខាងត្បូង ដូច្នេះអាស៊ានត្រូវធ្វើយ៉ាងណាឱ្យខ្លួនអាចទទួលបានអត្ថប្រយោជន៍ពីផ្លូវនេះ ខណៈនៅតែរក្សាសមត្ថភាពក្នុងការសម្រេចចិត្តតាមលក្ខខណ្ឌ និងផលប្រយោជន៍របស់ខ្លួន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្វីអាចជាច្រកចេញសម្រាប់កម្ពុជា ប្រសិនបើថៃមិនអនុវត្តតាមលទ្ធផលសម្រេចរបស់គណៈកម្មការផ្សះផ្សា?

កម្ពុជា និងថៃ បានបើកសមរភូមិផ្លូវច្បាប់តតាំងគ្នានៅក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសម…

ក្រុមហ៊ុនចិន ដែលបានរើផលិតកម្មចេញពីប្រទេស ដើម្បីគេចពីពន្ធគយអាម៉េរិក ឥឡូវកំពុងវិលត្រឡប់មកវិញហើយ! តើមកពីកត្តាអ្វី?

ក្រុមហ៊ុនចិន មួយចំនួន ដែលបានរើផលិតកម្មចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌា ដើម្បីគេចពីពន្ធគយខ្ពស់របស់អាម៉េរិក​ ពេលនេះកំពុងវិលត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ