ធនធានរ៉ែ

មហាយក្សចិន ប្ដេជ្ញាចាត់វិធានការកាន់តែក្ដៅ ដើម្បីបង្ក្រាបការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រទៅបរទេស


មហាយក្សចិន ប្ដេជ្ញាបង្កើនការបង្ក្រាបកាន់តែក្ដៅ និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រ ដែលមានសារសំខាន់ខ្លាំងចំពោះសន្តិសុខជាតិ និងសម្រាប់ការអភិវឌ្ឍរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។
ធនធានរ៉ែ
ដោយ

ក្រសួងប្រឆាំងចារកម្មរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ថា ខ្លួនបានរារាំងការនាំចេញដោយខុសច្បាប់នូវរ៉ែកម្រ ដែលមានជាប់ពាក់ព័ន្ធទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បរទេស ហើយថា ទីភ្នាក់ងារបរទេសនោះបានចាប់ដៃគូជាមួយប្រតិបត្តិករខុសច្បាប់នៅក្នុងប្រទេសចិន ក្នុងការប៉ុនប៉ងរត់រ៉ែម្រទាំងនោះតាមរយៈការបិទស្លាកបន្លំ និងលាយវាជាមួយវត្ថុធាតុផ្សេងៗទៀតដើម្បីបន្លំភ្នែកគយចិន។  

ក្រសួងពាណិជ្ជកម្មចិន ក៏បានប្រកាសដែរថា មហាយក្សចិន ប្ដេជ្ញាចាត់វិធានការកាន់តែក្ដៅបង្ក្រាបការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រទាំងនេះ។ ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងសន្តិសុខជាតិ ចិន បានចោទប្រកាន់បណ្ដាទីភ្នាក់ងារចារកម្មបរទេសថា បានព្យាយាមលួចរត់ពន្ធរ៉ែកកម្ររបស់ចិន ហើយបានសន្យាបង្ក្រាបដោយម៉ឺងម៉ាត់បំផុត។

ប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោកនូវរ៉ែយុទ្ធសាស្ត្ររាប់សិបមុខ បានចាប់ផ្តើមរឹតបន្តឹងការនាំចេញនៅក្នុងឆ្នាំ២០២៣ លើការផ្គត់ផ្គង់រ៉ែកម្រដែលមានសារសំខាន់សម្រាប់វិស័យជាច្រើនរាប់ចាប់ពីការផលិតបន្ទះឈីប និងអន្តរកាលថាមពលរហូតដល់វិស័យការពារជាតិ។

ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិននេះ បានធ្វើឡើងនៅឯកិច្ចប្រជុំក្រុមមន្ត្រីទទួលបន្ទុកត្រួតពិនិត្យការនាំចេញ និងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀត។ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ដោយប្រើពាក្យសម្ដីធ្ងន់ៗថា ឧក្រិដ្ឋជនមួយចំនួននៅតែរត់ពន្ធរ៉ែកម្ររបស់ប្រទេសចិន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានទាំងក្រុមនៅក្នុងស្រុក និងបរទេសធ្វើការជាមួយគ្នាដែលទង្វើខុសច្បាប់នេះមិនអាចអត់ឱនឱ្យបានជាដាច់ខាត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតទិដ្ឋាការមាស និងដំឡើងថ្លៃធ្វើដំណើរដើម្បីបង្កើនសេដ្ឋកិច្ច

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យប្រទេសថៃបង្កើតគម្រោងទិដ្ឋាការមាសសម្រាប់ជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីទាក់ទាញ…

ការលក់ខុនដូនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ

ការលក់ខុនដូថ្មីៗនៅប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ក្រោយនៅត្រីមាសទី២ឆ្នាំ២០២៥ ថៃ លក់ខុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ