អត្ថបទក្រុមហ៊ុន

កូកា-កូឡាកម្ពុជា បន្តភាពជាដៃគូជាមួយ MAJOR CINEPLEX រយៈពេល 5 ឆ្នាំបន្ថែមទៀត


ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កំពុងបន្តភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេរបស់កម្ពុជា គឺរោងភាពយន្ត Major Platinum Cineplex ដែលមានការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok ដើម្បីបន្តភាពជាដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់ក្រុមហ៊ុនកូកា-កូឡា ជូនដល់អ្នកចូលទស្សនាភាពយន្ដ រយៈពេល 5 ឆ្នាំ បន្តទៀត។
កូកា-កូឡាកម្ពុជា បន្តភាពជាដៃគូជាមួយ MAJOR CINEPLEX រយៈពេល 5 ឆ្នាំបន្ថែមទៀត

អ្នកចូលទស្សនាភាពយន្តអាចបន្តទទួលបានភាពរីករាយស្រស់ស្រាយជាមួយភេសជ្ជៈដែលផ្តល់ដោយក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅពេលដែលពួកគេទៅទស្សនាភាពយន្តនៅគ្រប់សាខាទាំង 5 នៃរោងភាពយន្ត Major Cineplex ៖

1) រោងភាពយន្ត Major ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ

2) រោងភាពយន្ត Major ផ្សារទំនើបអ៊ីអន ២

3) រោងភាពយន្ត Major សូរិយា រាជធានីភ្នំពេញ

4) រោងភាពយន្ត Major ផ្លាទីនីមខេត្តសៀមរាប

5) រោងភាពយន្ត Major BIG C​ ខេត្តប៉ោយប៉ែតំ

អ្នកដែលចូលទស្សនានៅរោងភាពយន្ត Major Cineplex​ ញឹកញាប់ប្រាកដជាបានដឹងហើយថា កូកា-កូឡាដែលជាភេសជ្ជៈពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ 1960 មកនោះ គឺជាដៃគូរបស់រោងភាពយន្ត Major Cineplex។

ដោយសារតែទទួលបាននូវភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់រយៈពេល 5ឆ្នាំបន្ថែមទៀត ដើម្បីបន្តផ្តល់នូវភេសជ្ជៈពេញនិយមលំដាប់ពិភពលោកនេះ ទៅកាន់អ្នកទស្សនាភាពយន្តទាំងអស់គ្នា។ ភាពជាដៃគូនេះ គឺជាការចាប់ដៃគូឈ្នះឈ្នះរយៈពេលវែងទៅមុខទៀត ។

លោក David Wigglesworth​​ ​នាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានពាំនាំមកនូវភាពរីករាយ និងភាពស្រស់ស្រាយដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបក្នុងការបន្តផ្ដល់ភាពស្រស់ស្រាយនេះ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរោងភាពយន្ត Major Cineplex ”។

លោក David បានពន្យល់បន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនដែលបានឈរជើងនៅកម្ពុជា ជាង៦០ឆ្នាំមកហើយ យើងតែងតែចូលរួមចំណែកធ្វើឱ្យសហគមន៍នេះកាន់តែប្រសើរឡើង តាមរយៈគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតជូនសហគមន៍ ការកាត់បន្ថយបំភាយកាបូន និងការចូលរួមជាផ្នែកមួយក្នុងសេដ្ឋកិច្ចឌីជីថល ដែលទាំងនេះសុទ្ធតែជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមរបស់យើងនឹងបន្តទៅមុខទៀត ព្រោះនេះជាមហិច្ចតាដែលយើងបានកំណត់រួចមកហើយ។

ការបន្តភាពជាដៃគូនេះ បើយោងតាមលោក ជី សិលា ដែលជានាយកក្រុមហ៊ុន Major Cineplex គឺជាការអភិវឌ្ឍដ៏ល្អមួយ ហើយលោកបានសម្តែងនូវក្តីរំភើបរីករាយដែលបានធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដើម្បីធ្វើឲ្យអ្នកទស្សនាភាពយន្ដ ទទួលបានអារម្មណ៍កាន់តែស្រស់ស្រាយ ជាមួយ បទពិសោធន៍មើលភាពយន្តកាន់តែល្អប្រសើរ។​

​យោងទៅ​តាមសម្តីរបស់ ​លោក ជី សិលា ​“យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយក្រុមហ៊ុនភេសជ្ជៈដែលជាអ្នកផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក។ អ្វីកាន់តែពិសេសគឺក្រុមហ៊ុននេះបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះនិរន្តរភាព និងអនាគតជារួម”។

គាត់បន្ថែម​ថា “កូកា-កូឡា គឺជាភេសជ្ជៈដែលពេញនិយមរបស់ប្រជាជនកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1960។ យើងជឿជាក់ថាកិច្ចសហការរបស់យើងនឹងផ្តល់ឱ្យអតិថិជនទាំងអស់នូវបទពិសោធន៍កម្សាន្តដ៏ល្អបំផុត និងស្រស់ស្រាយរាល់ពេលដែលពួកគាត់មកមើលកុន” ។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) មិនត្រឹមតែផ្គត់ផ្គង់ភេសជ្ជៈកូកា-កូឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នៅមានភេសជ្ជៈដ៏ពេញនិយមជាច្រើនទៀតដូចជា Sprite, Fanta, Schweppes, Dasani, Fuzetea, Samurai, Predator និង Aquarius ផងដែរ។




អត្ថបទបន្ទាប់


ប្រទេសក្រីក្រប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិបំណុលកាន់តែខ្លាំង ខណៈយន្ដការសង្គ្រោះរបស់ G20នៅជាប់គាំង

ការបរាជ័យក្នុងការធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព លើការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ដែលធ្លាប់បានសន្យាឡើងនៅក្នុងក…

អ្នកជំនាញ៖ វិស័យកសិកម្មកម្ពុជានៅតែជួបបញ្ហាប្រឈម ប្រសិនកសិករមិនផ្លាស់ប្ដូរទម្លាប់ផលិតដែលមិនស្របតាមទីផ្សារ

នៅមួយទស្សវត្សន៍ចុងក្រោយនេះវិស័យកសិកម្មកម្ពុជា ហាក់មានការប្រែប្រួល និងរីកចម្រើនយ៉ាងឆាប់រហ័ស គួរឲ្យក់សម្គាល់ តាមរយៈការដាក់ចេញនូវគោលនយោបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ