តាមរយៈការសហការនេះ អតិថិជនអាចក្លាយជាម្ចាស់រថយន្តម៉ាក DONGFENG ដែលខ្លួនពេញចិត្ត ជាមួយនឹងប្រាក់ចូលរួមមុនចាប់ពី 10% ប៉ុណ្ណោះ ហើយអាចជ្រើសរើសការទូទាត់សងតាមរយៈសេវារំលស់របស់ អិលអូអិលស៊ី ដោយទទួលបានអត្រាការប្រាក់សមរម្យ និងជម្រើសបង់សងច្រើនប្រភេទ ស្របតាមលទ្ធភាពបង់សងរបស់លោកអ្នក។ ដំណោះស្រាយនេះផ្តល់ភាពបត់បែនក្នុងការរៀបចំហិរញ្ញវត្ថុ និងជួយឱ្យការទិញរថយន្តកាន់តែមានភាពងាយស្រួល និងអាចគ្រប់គ្រងបាន។
អតិថិជនដែលមានបំណងចង់ស្នើសុំសេវារំលស់រថយន្ត អិលអូអិលស៊ី ពិសេសសម្រាប់រថយន្តម៉ាក DONGFENG អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងដំណើរការស្នើសុំសេវារំលស់ តាមរយៈលេខទូរស័ព្ទ៖ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991។
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្ត។