ថៃរុះរើសមាសភាពក្រុមប្រឹក្សាសន្តិសុខជាតិ

ថៃរុះរើសមាសភាពក្រុមប្រឹក្សាសន្តិសុខជាតិ ក្រោយសភាពការណ៍នៅភាគខាងត្បូងឡើងកម្តៅខ្លាំង


ឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការវាយប្រហារដោយគ្រាប់បែកបង្កៃជាបន្តបន្ទាប់ពីសំណាក់ក្រុមបំបែកខ្លួននៅភាគខាងត្បូង រដ្ឋាភិបាលថៃបានសម្រេចរុះរើសមាសភាពដឹកនាំកំពូលនៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ខ្លួនជាបន្ទាន់។ សារព័ត៌មាន The Nation បានរាយការណ៍ថា លោក ឆាត់ឆៃ បាងឆាត (Chatchai Bangchuad) ត្រូវបានផ្លាស់ប្តូរចេញពីតំណែងអគ្គលេខាធិការ NSC ហើយជំនួសមកវិញដោយលោកឧត្តមសេនីយ៍ ឆៃព្រូក ដួងប្រាផាត (Chaipruak Doungprapat) អតីតអគ្គសេនាធិការកងទ័ពភូមិន្ទថៃ។
ថៃរុះរើសមាសភាពក្រុមប្រឹក្សាសន្តិសុខជាតិ
ដោយ

បន្ទាប់ពីក្រុមប្រដាប់អាវុធទាមទារបំបែកខ្លួននៅបណ្តាខេត្តភាគខាងត្បូងបានបើកប្រតិបត្តិការអុកឡុក និងទម្លាក់គ្រាប់បែកបង្កៃយ៉ាងគំហុក គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១ ខែកញ្ញា បានអនុម័តតែងតាំងលោកឧត្តមសេនីយ៍ ឆៃព្រូក ដួងប្រាផាត អតីតអគ្គសេនាធិការកងទ័ពភូមិន្ទថៃឱ្យឡើងកាន់តំណែងជាអគ្គលេខាធិការថ្មី នៃក្រុមប្រឹក្សាសន្តិសុខជាតិ។ ការតែងតាំងនេះ គឺដើម្បីជំនួសលោក ឆាត់ឆៃ បាងឆាត ដែលត្រូវផ្លាស់ទៅទទួលភារកិច្ចថ្មីជានាយកលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃការិយាល័យនាយករដ្ឋមន្ត្រី។

ប្រភពដដែលបានគូសបញ្ជាក់ថា នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្នុងគោលបំណងដាក់មនុស្សឱ្យត្រូវចំជំនាញ និងត្រូវចំស្ថានភាព ដើម្បីឆ្លើយតបទៅនឹងវិបត្តិសន្តិសុខនៅភាគខាងត្បូង ដែលកំពុងឡើងកម្តៅយ៉ាងក្តៅគគុក។

ភ្លាមៗក្រោយទទួលបានការតែងតាំងលោកឧត្តមសេនីយ៍ ឆៃព្រូក ក្នុងឋានៈជាអគ្គសេនាធិការកងទ័ព និងជាអគ្គលេខាធិការ នៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងបានចុះទៅដល់តំបន់កើតហេតុដោយផ្ទាល់ និងបានកោះប្រជុំបន្ទាន់ជាមួយកងកម្លាំងសន្តិសុខគ្រប់អង្គភាព ដើម្បីវាយតម្លៃសភាពការណ៍ និងរៀបចំផែនការឆ្លើយតបវិញ។

ប្រមុខសន្តិសុខជាតិថ្មីរូបនេះបានបញ្ជាឱ្យកងកម្លាំងសន្តិសុខថៃទាំងអស់ រឹតបន្តឹងកិច្ចប្រតិបត្តិការ និងបង្កើនការសម្របសម្រួលជើងការជាមុន ដើម្បីតាមដាន ក្រសោប និងវាយខ្នោះក្រុមដៃដល់ ដែលបង្កចលាចលយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕




អត្ថបទបន្ទាប់


ចង់ក្លាយជាម្ចាស់រថយន្ត Dongfeng VIGO ប៉ុន្តែប្រាក់មិនទាន់គ្រប់? ជាមួយសេវារំលស់រថយន្តពី អិលអូអិលស៊ី បង់មុនចាប់ពី 10% ប៉ុណ្ណោះ ក៏អាចសម្រេចក្តីស្រមៃបាន!

ដើម្បីផ្តល់ភាពងាយស្រួល និងជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់អតិថិជនដែលមានបំណងចង់ទិញរថយន្តម៉ាក DONGFENG យកទៅប្រើប្រាស់ ដោយមិនចាំបាច់ចំណាយប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ