ក្រុមប្រទេស BRICS

ធនាគារអភិវឌ្ឍន៍ថ្មីមួយ របស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រ៊ីក គ្រោងនឹងផ្តល់ប្រាក់កម្ចី៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤


ធនាគារអភិវឌ្ឍន៍ថ្មីមួយ (NDB) របស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនហៅកាត់ថា ប្រ៊ីក (BRICS) មានគោលបំណងផ្តល់ប្រាក់កម្ចីប្រមាណ៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ដោយប្រទេសចិន និងឥណ្ឌា បានដាក់ទុនវិនិយោគច្រើនជាងសមាជិកដទៃទៀតនៃក្រុមប្រទេសប្រ៊ីក។ ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនហៅកាត់ថា ប្រ៊ីក (BRICS) មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ បានប្រាប់អ្នកសារព័ត៌មាន។
ក្រុមប្រទេស BRICS
ដោយ

ធនាគារអភិវឌ្ឍន៍ថ្មីនេះ មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមានប្រទេសចំនួន ៥ ផ្តួចផ្តើមបង្កើត រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេហៅថា ជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនប្រ៊ីក (BRICS)។

ជុំវិញនឹងបញ្ហានេះ លោក ចូ ឈាងវូ (Zhou Qiangwu) អនុប្រធានធនាគារថ្មីនេះបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកា បាវ (Boao) ប្រចាំឆ្នាំថា កាលពីពេលផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ អាជីវកម្មរបស់ធនាគារនេះ បានរងផលប៉ះពាល់ខ្លះៗ ប៉ុន្តែឥឡូវនេះអ្វីៗបានវិលទៅរកប្រក្រតីភាពឡើងវិញហើយ។បច្ចុប្បន្នធនាគារនេះ គ្រោងនឹងផ្ដល់ប្រាក់កម្ចីរហូតដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះតែម្តង។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ធនាគារអភិវឌ្ឍន៍ថ្មីនេះ ក៏បានផ្ដល់កម្ចីរហូតដល់ទៅកន្លះពាន់លានដុល្លារដល់ប្រទេសឥណ្ឌាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ប្រាក់កម្ចីដ៏ច្រើននេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ធនាគារនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏ធំរបស់ធនាគារអភិវឌ្ឍន៍ថ្មីមួយនេះនៅលើឆាកអន្តរជាតិផងដែរ។

លោក វ៉្លាឌីមៀ កាស់បេកូវ (Vladimir Kazbekov) ជាប្រធានប្រតិបត្តិការនៃ “ធនាគារអភិវឌ្ឍន៍ថ្មីនេះ បានលើកឡើងពីការផ្ដល់កម្ចីដល់ប្រទេសឥណ្ឌានេះថា វាបង្ហាញពីតួនាទីរបស់ធនាគារនេះក្នុងការលើកកម្ពស់ការតភ្ជាប់ជនបទជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ។

លោកបានគូសបញ្ជាក់ថា ការផ្ដល់កម្ចីនេះមិនគ្រាន់តែជាប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងបណ្ដាប្រទេសជាសមាជិករបស់ខ្លួនផងដែរ។

ប្លុកប្រទេស BRICS ដែលត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងដ៏ធំរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 នេះនឹងមានសមាជិកកើនឡើងដល់៤០ប្រទេសនៅក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករស្ទើរទូទាំងពិភពលោកកំពុងជួបបញ្ហាថ្លៃដើមកើនខ្ពស់ និងបញ្ហាអាកាសធាតុ

ព័ត៌មាន
បញ្ហាប្រឈមនានារាប់ចាប់តាំងពីថ្លៃដើមផលិតកើនខ្ពស់ បញ្ហាអាកាសធាតុ និងទីផ្សារ កំពុងបង្កជាក្តីបារម្ភដល់កសិករស្ទើរទូទាំងពិភពលោក រហូតធ្វើឱ្យកសិ…

ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតរងការចោទប្រកាន់បោកប្រាស់លុយ ៤២ លានដុល្លារ

ព័ត៌មាន
ក្រុមគ្រួសារសេដ្ឋីវៀតណាមមួយទៀតហើយបានរងការចោទប្រកាន់ថាបានបោកប្រាស់លុយ ៤២ លានដុល្លារ! លោក ត្រាណ ឈី ថាញ់ (Tran Qui Thanh) អតីតប្រធានក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ