អគ្គនាយកដ្ឋានពន្ធដា

អគ្គនាយកដ្ឋានពន្ធដារកឃើញថា សហគ្រាសមួយចំនួនរកចំណូលបានរាប់សិបលានដុល្លារ ប៉ុន្ដែមិនទាន់បានចុះបញ្ជីពន្ធដារ


ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវបឋម អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញថា បច្ចុប្បន្ននេះ មានសហគ្រាសធំៗមួយចំនួន ដែលកំពុងធ្វើអាជីវកម្មមិនបានចុះបញ្ជីពន្ធដារ នោះទេ។ លើសពីនោះ តាមការស្រាវជ្រាវបឋមរកឃើញទៀតថា បណ្ដាសហគ្រាសធំៗទាំងនោះ សុទ្ធតែមានចំណូលរាប់សិបលានដុល្លារឯណោះ ដោយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា សហគ្រាសទាំងនោះ គឺកំពុងស្ថិតនៅក្នុងគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារហើយនាពេលនេះ។
សហគ្រាសមួយចំនួនមានចំណូលរាប់សិបលានដុល្លារ តែមិនទាន់មានការចុះបញ្ជី

យ៉ាងណាក៏ដោយ ឯកឧត្តម គង់ វិបុល ក៏បានបន្តអំពាវនាវ និងជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះមកចុះបញ្ជី និងត្រូវគោរពតាមច្បាប់សារពើពន្ធ បើមិនចង់រងការផាកពិន័យធ្ងន់ធ្ងរ។
នៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវលទ្ធផលនៃការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានពន្ធដារលើសហគ្រាសធំៗ មួយចំនួនដែលមិនបានចុះបញ្ជីពន្ធដារ។ បើតាមឯកឧត្តម គង់ វិបុល តាមរយៈការស្រាវជ្រាវបឋមរបស់អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញថា មានសហគ្រាសមួយចំនួនធំ បានមកចុះបញ្ជីបង់ពន្ធស្របតាមច្បាប់សារពើពន្ធ តែក៏មានសហគ្រាសមួយចំនួនបន្តអាជីវកម្មរបស់ខ្លួនដោយមិនបានបង់ពន្ធ នៅឡើយ ជាពិសេសក្លឹបកម្សាន្តធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ឯកឧត្តមបានកត់សម្គាល់ឃើញថា រាល់សហគ្រាសធំៗទាំងនោះ សុទ្ធតែមានចំណូលរាប់សិបលានដុល្លារ កំពុងដំណើរអាជីវកម្មរបស់ខ្លួនដោយមិនបានចុះបញ្ជី។ ជុំវិញបញ្ហានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានព្រមាន ផងដែរ ដល់ម្ចាស់អាជីវកម្មណាដែលបន្តអាជីវកម្មដោយមិនបានចុះបញ្ជីបង់ពន្ធអាចនឹងប្រឈមការផ្អាកអាជីវកម្ម។
ជាមួយគ្នានោះ ឯកឧត្តម គង់ វិបុល ក៏បានបញ្ជាក់ទៀតថា ដ្បិតបច្ចុប្បន្ន នៅមានសហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីបង់ពន្ធបានត្រឹមត្រូវនៅឡើយ តែតាមរយៈការធ្វើកំណែទម្រង់ពន្ធដារ បានធ្វើឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដាររក្សាបានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។
សូមបញ្ជាក់ថា ដ្បិត នៅឆ្នាំ២០២២ កម្ពុជានៅជួបប្រទះបញ្ហាប្រឈម ដូចជា ការរាតត្បាតនៃមេរោគកូវីដ-១៩ និងបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តរក្សាបានកំណើជាវិជ្ជមាន។ ជាក់ស្ដែង នៅរយៈពេលពេញ១ឆ្នាំ២០២២ ចំណូលដែលប្រមូលបានពីអគ្គនាយកដ្ឋានពន្ធដារ មានជាង ៣ពាន់លានដុល្លារ ស្មើនឹងជាង ១២២% នៃច្បាប់ថវិកាឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ៕




អត្ថបទបន្ទាប់


អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍

លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉…

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បារម្ភកម្ពុជាជួបបញ្ហាខ្វះថាមពល និងស្នើឲ្យដៃគូអន្តរជាតិជួយបង្កើនប្រភពបន្ថែម

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបារម្ភថា កម្ពុជាអាចនឹងជួបបញ្ហាប្រឈមខ្វះថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ដោយសារតម្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ