ហាងឆេងមាស

តើមានកត្តាអ្វីជំរុញឱ្យហាងឆេងមាសដុំនៅទីផ្សារអាស៊ីហក់ឡើងខ្ពស់ដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង?


ហាងឆេងមាសដុំបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការជួញដូរនៅតំបន់អាស៊ី នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា នេះ ដោយសារតម្រូវការមាសកើនឡើង និងស្របពេលដែលប្រាក់ដុល្លារធ្លាក់ថ្លៃ ដោយសារក្ដីរំពឹងជុំវិញការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិកនៅតែស្ថិតក្នុងភាពស្រពេចស្រពិល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហាងឆេងមាស
ដោយ

បញ្ហាភាពតានតឹងដ៏អូសបន្លាយផ្នែកភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គួបផ្សំនឹងគ្រោះរញ្ជួយដីដ៏កំណាចថ្មីៗនេះ នៅកោះតៃវ៉ាន់ បានជំរុញឱ្យតម្រូវការមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ជាពិសេសនៅទីផ្សារអាស៊ី។

ទន្ទឹមនេះ តម្រូវការមាសក៏បានកើនឡើងដោយការធ្លាក់ថ្លៃខ្លាំងនៃប្រាក់ដុល្លារផងដែរ ស្របពេលដែលក្រុមមន្ត្រីនៃធនាគារកណ្តាលអាម៉េរិក (Federal Reserve) បានគូសបញ្ជាក់ជាថ្មីថា ធនាគារកណ្តាលអាម៉េរិកទំនងជានឹងចាត់វិធានការបញ្ចុះអត្រាការប្រាក់នៅក្នុងឆ្នាំ២០២៤ នេះ ទោះបីជាពួកគេបានផ្តល់សញ្ញាតិចតួចអំពីពេលវេលាលាក់ជាក់នៃការបញ្ចុះអត្រាការប្រាក់នេះយ៉ាងណាក្ដី។

ហាងឆេងមាសដុំបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់២,៣០២ដុល្លារ ក្នុងមួយអោន (Ounce) ឬ៣,០៧០ដុល្លារក្នុងមួយតម្លឹងនៅក្នុងការជួញដូរនៅក្នុងតំបន់អាស៊ី នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា នេះ។ ហាងឆេងមាសបានហក់ឡើងថ្លៃស្របពេលដែលប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈដែលវិធានការបញ្ចុះអត្រាការប្រាក់របស់ធនគារកណ្ដាលអាម៉េរិក នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ដូចនេះ ស្ថានភាពហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងប្រែប្រួលបែបណាទៀត នឹងអាស្រ័យលើតម្រុយបន្ថែមទៀត ជុំវិញការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវធ្វើបែបណាខ្លះដើម្បីពង្រីកឧស្សាហកម្មអចលនទ្រព្យ និងសំណង់ឱ្យមានការរីកចម្រើនបន្ថែម?

បន្ទាប់ពីមានការស្នើសុំពីសំណាក់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីឱ្យជួយដោះស្រាយនូវបញ្ហប្រឈម និងវិបត្តិដែលវិស័យអចលនទ្រព្យ និងសំណង់នៅកម្…

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានដាក់ចេញផែនការមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា នៅក្នុងឆ្នាំ២០២៤ នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ