វៀតណាមបិទខ្ទប់ទីក្រុង

ទីក្រុងធំវៀតណាមចំនួន២ហើយត្រូវបានបិទខ្ទប់ បន្ទាប់ពីមានការផ្ទុះជម្ងឺកូវីដ-១៩រាលដាលខ្លាំង


ប្រទេសវៀតណាមថ្មីៗនេះ បានសម្រេចដាក់ចេញវិធានការបិទខ្ទប់លើទីក្រុងធំៗរបស់ខ្លួនចំនួន២ហើយ គឺទីក្រុងហានូយ និងហូជីមិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងកើនឡើងកាន់តែច្រើន ដោយករណីឆ្លងប្រចាំថ្ងៃនៅប្រទេសនេះ ថ្មីៗនេះបានហក់ឡើងដល់ជាង១ពាន់នាក់ ហើយករណីឆ្លងភាគច្រើនត្រូវបានរកឃើញនូវតំបន់សេដ្ឋកិច្ចសេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Asian Nikkei។
វៀតណាមគ្រោងថវិកាជាង ១ពាន់លានដុល្លារជួយពលរដ្ឋ

កាលពីថ្ងៃពុធ ទី៧ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមបានឲ្យដឹងថា ថាមនុស្ស ៩ លាននាក់នៅទីក្រុងហូជីមិញនឹងតម្រូវឱ្យស្នាក់​នៅក្នុងផ្ទះរយៈ​ពេលពីរសប្ដាហ៍ ខណៈដែល​ទីក្រុងហាណូយ ក៏បានដាក់ចេញ​នូវវិធានការបិទខ្ទប់​ដូចគ្នា​ដើម្បី​ទប់ស្កាត់នូវរលកឆ្លងនៃជម្ងឺកូវីដ-១៩។ ការដាក់ចេញវិធានការនេះ បន្ទាប់ពីរដ្ឋាភិបាល​រកឃើញ​មានករណីឆ្លងជាង​៨០០០ករណីនៅទីក្រុងហូជីមិញកំឡុងពេលការរីករាលដាននៃរលកចុងក្រោយនេះ។

គួរជម្រាបដែរថា ​ទីក្រុងហាណូយ​បានផ្អាកសេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ចេញចូលទៅ​មក ខេត្តចំនួន ១៤ ហើយក្នុងនោះ រដ្ឋាភិបាលបាននិយាយថា​ ចំនួនប្រជាជន​ដែលធ្វើដំណើរទៅកាន់​ទីក្រុងនេះមានចំនួនច្រើនណាស់ ដែលមានហានិភ័យខ្ពស់​នៃការរីករាលដាល។ អាជ្ញាធរ​បាន​ប្រាប់ឲ្យពលរដ្ឋ​ស្នាក់នៅផ្ទះ បើមិនចាំបាច់​កុំចេញពីផ្ទះឲ្យសោះ​ក្នុងអំឡុងពេលនេះ។ ទន្ទឹមនឹងទីក្រុងចំនួន ១០ត្រូវបានផ្អាកការហោះហើរចូល​ទៅកាន់​ជាមួយទីក្រុងហូជីមិញ និងមានផ្សារលក់ទំនិញធំៗ​ចំនួន​៣ត្រូវបិទទ្វារ។ ទោះបីជាយ៉ាងណា ក្នុងវិធានការបិទខ្ទប់នេះ​ប្រជាជននឹងត្រូវបាន​អនុញ្ញាតឱ្យធ្វើដំណើរ​ក្នុងការទិញស្បៀងអាហារ និងថ្នាំពេទ្យ។

គួរបន្តទៀតថាកាលពីថ្ងៃពុធ លោកង្វៀន ថាញ់ផុង អភិបាលក្រុងហូជីមិញ​បាននិយាយថា ក្នុងទីក្រុងកំពុងប្រឈម​នឹងបញ្ហាក្នុងការគ្រប់គ្រង​ជម្ងឺកូវីដ ដូច្នេះវិធានការបិតខ្ទប់នេះ ត្រូវតែអនុវត្តយ៉ាងតឹងរឹងបំផុត។ បើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន VNExpress ។ ក្រសួងបញ្ជាក់ទៀតថា នឹងបញ្ជូនបុគ្គលិក​សុខាភិបាល​ចំនួន ១ ម៉ឺននាក់ទៅកាន់​ទីក្រុងហូជីមិញ ដើម្បីចូលរួម​ក្នុងការប្រយុទ្ធប្រឆាំង​ជម្ងឺកូវីដ។

ប្រទេសវៀតណាមធ្លាប់ជាប្រទេស​គំរូមួយ​ការទប់ស្កាត់ការ​ឆ្លងរីករាលដាល​នៃជម្ងឺកូវីដ-១៩ ប៉ុន្តែដោយសារប្រទេសនេះ មានភាពយឺតយ៉ាវ​ក្នុងការចាក់វ៉ាក់សាំង​ជូនប្រជាជន បាន​ធ្វើឱ្យការឆ្លង​មានការហក់ឡើញខ្ពស់ ហើយក៏កំពុងបង្កឲ្យមាន​ក្ដីបារម្ភកាន់តែខ្លាំង​ផងដែរ។ បើយោងតា​មក្រសួងសុខាភិបាល​ប្រទេសវៀតណាម​មានប្រជាជន​ប្រមាណជិត ១០០ លាននាក់ ក្នុងនោះ​ប្រជាជន​ទើបតែ​ទទួល​បានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ លានដូសប៉ុណ្ណោះ។

កូវីដ-១៩​ឆ្លង​សរុប​នៅក្នុងប្រទេសថៃ​គិតមកទល់ពេលនេះមានជាង​២ម៉ឺននាក់ហើយ និងអ្នកស្លាប់​មានជាង​១០០នាក់។

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អូស្ត្រាលីកំពុងបារម្ភខ្លាំង ក្រោយករណីឆ្លងហក់ឡើងកាន់តែខ្ពស់

ប៉ុន្ដែ ថ្មីៗនេះ ទីក្រុងស៊ីដនីជាទីក្រុងធំជាងគេរបស់ប្រទេសអូស្ត្រាលី បានកត់ត្រាពីករណីឆ្លងកូវីដ១៩ក្នុងតួលេខច្រើនជាងមុនមិនធ្លាប់មាននោះទេ ចា…

សាកលវិទ្យាល័យ Oxford សាកល្បងចាក់វ៉ាក់សាំងបង្ការមេរោគអេដស៍

សាកលវិទ្យាល័យ Oxford នៅដើមខែកក្កដានេះបានចាប់ផ្ដើមសាកល្បងការចាក់វ៉ាក់សាំងបង្ការមេរោគអេដស៏នៅដំណាក់កាលនៅក្នុងប្រទេសអង់គ្លេស។ លោក Tomá T…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ