សម្តេច ហ៊ុន ម៉ាណែត

សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការ និងលុបបំបាត់ក្មេងទំនើងដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម


នៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញមានសកម្មភាពក្រុមក្មេងទំនើងបង្កការអុកឡុក និងប្រើអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ដែលកំពុងតែបង្កើតជាបាតុភាពមិនល្អដល់សង្គមទល់តែសោះ។ ដោយមើលពីសកម្មភាពបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាត់វិធានការ និងបង្ក្រាបក្រុមក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការចេញបញ្ជារបស់សម្តេចធិបតីបែបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរ
សម្តេច ហ៊ុន ម៉ាណែត
ដោយ

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ“ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសកម្មភាពរបស់ក្រុមក្មេងទំនើង ដែលបង្កភាពចលាចល និងប្រើអំពើហិង្សា កាប់ ចាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ បង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ ដែលបានបង្កការកាប់ចាក់យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ឱ្យបានម៉ឺងម៉ាត់តាមរយៈវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសណ្ដាប់ធ្នាប់សារធារណៈ និងសន្តិសុខសង្គម។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា សកម្មភាពអនាធិបតេយ្យបង្កឡើងដោយក្រុមក្មេងទំនើងបានបង្កក្ដីបារម្ភជាខ្លាំងដល់សហគមន៍ វិស័យទេសចរណ៍ និងអ្នកវិនិយោគ ទោះបីកន្លងមកអាជ្ញាធរបានចាត់វិធានការ និងបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ក្មេងទំនើងនៅតែបង្កសកម្មភាពពុំមានការថមថយនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យក្រុមក្មេងទំនើងធ្វើសកម្មភាពអុកឡុកសង្គម គឺអាជ្ញាធរត្រូវបង្កើនសកម្មភាពទ្វេដង និងត្រូវពិនិត្យលើយន្តការនានាឡើងវិញ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាព។ បើតាមអ្នកជំនាញរូបនេះ វិធានការដែលបានដាក់ចេញត្រូវមានការចូលរួមពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាស្វែងរកមូលហេតុដែលបណ្ដាលឱ្យយុវជនក្លាយជាក្មេងទំនើង ទើបអាចចាត់វិធានការមានប្រសិទ្ធភាព។

ពាក់ព័ន្ធឹនឹងការចាត់វិធានការលើក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងរៀបចំអនុវត្តសាកល្បង លើសាលាថ្នាក់បឋមសិក្សាជាង៤០ ដើម្បីរុញម៉ោងសិក្សាបន្ថែម ដើម្បីកុំឲ្យសិស្សទំនេរយកពេលទៅធ្វើសកម្មភាពអ្វីផ្សេង។ វិធានការនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា អាចផ្ដល់ផលចំណេញតាមរយៈការជួយបំប៉នការរៀនសូត្របន្ថែម និងកាត់បន្ថយការលំបាកក្នុងការរៀនគួរបន្ថែមផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅធ្វើយ៉ាងណាផ្ដល់សេវាសុខាភិប…

ស្របពេលទីផ្សាររថយន្តនៅតាមបណ្តាប្រទេសជាច្រើនកំពុងរងការគំរាមកំហែងពីរថយន្តចិន ចុះនៅកម្ពុជា យ៉ាងម៉េចដែរ?

ព័ត៌មាន
ទីផ្សាររថយន្តថ្មីនៅកម្ពុជា មានការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដោយមានទាំងរថយន្តដំឡើងនៅក្នុងស្រុក និងនាំចូលពីក្រៅប្រទេសជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ