ទំនិញថៃ

អ្នកជំនាញចាត់ទុកការបន្តលួចនាំចូលទំនិញថៃពីសំណាក់ឈ្មួញខិលខូចមួយចំនួន គឺជាអំពើក្បត់មនសិការជាតិ និងស្នើឱ្យបង្ក្រាបឱ្យកាន់តែខ្លាំងក្លា


ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការតឹងរ៉ឹង និងបន្តចុះបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញទុច្ចរិតមួយចំនួននៅតែបន្តលួចនាំចូលទំនិញថៃខុសច្បាប់តាមច្រកព្រំដែនគោកដែលកំពុងបិទជិតឈឹងចូលមកទីផ្សារកម្ពុជា។ តួយ៉ាងកាលពីពេលថ្មីៗនេះ កងកម្លាំងការពារព្រំដែនកម្ពុជា ទើបបង្ក្រាបករណីលួចនាំចូលសាច់បង្កកខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់ពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ទំនិញថៃ
ដោយ

ជុំវិញទង្វើគ្មានការភ្ញាក់រលឹកនេះ ក្រុមអ្នកជំនាញបានចេញមុខរិះគន់ធ្ងន់ៗថា ជាអំពើអាត្មានិយមក្បត់មនសិការជាតិយ៉ាងធ្ងន់ធ្ងរ ដោយសារតែស្រេកឃ្លានផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ឈ្មួញខិតខូចមួយចំនួន ដែលបន្តលួចនាំចូលទំនិញថៃដោយខុសច្បាប់ចូលមកកម្ពុជា ទាំងដែលព្រំដែនគោកកំពុងបិទទាំងស្រុង ខណៈដែលមកទល់ពេលនេះទាហានថៃនៅតែបន្តឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។​ អ្នកជំនាញរូបនេះបានចាត់ទុកការបន្តលួចនាំចូលទំនិញថៃរបស់ឈ្មួញទុច្ចរិតមួយចំនួននេះ គឺជាអំពើក្បត់មនសិការជាតិយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមបំផ្លាញស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ និងវីរៈកងទ័ពនោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់សេដ្ឋកិច្ចរបស់សហគ្រាសក្នុងស្រុកដែលកំពុងខិតខំលើកកម្ពស់ផលិតផលជាតិផងដែរ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះបានអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការឱ្យធ្ងន់ធ្ងរបំផុតចំពោះអ្នកពាក់ព័ន្ធលួចនាំចូលទំនិញថៃខុសច្បាប់ដោយគ្មានការលើកលែង។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកសកម្មភាពលួចនាំចូលទំនិញពីថៃរបស់ឈ្មួញខិលខូចមួយចំនួន ដែលតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងកិត្តិយស និងផលប្រយោជន៍ជាតិថា ជាអំពើអាត្មានិយមក្បត់ផលប្រយោជន៍ជាតិ និងកំពុងជួយទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងឈ្លានពានកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ មានតែការបន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងបង្កើនការត្រួតពិនិត្យតាមដានដូចភ្លៀងរលឹមនៅតាមច្រកព្រំដែន និងដាក់ទោសធ្ងន់ធ្ងរដោយគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការលួចរត់ពន្ធទំនិញថៃចូលមកទីផ្សារកម្ពុជានេះបាន។

គួររំឭកថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការក្តៅ និងម៉ឺងម៉ាត់បំផុតក្នុងការបង្រ្កាបការលួចនាំចូលទំនិញថៃតាមច្រកព្រំដែនគោក ដែលត្រូវបានបិទខ្ទប់យ៉ាងណាក៏ដោយ ក៏ឈ្មួញទុច្ចរិតមួយចំនួនតូចនៅតែបន្តលួចនាំចូលទំនិញថៃយកមកចែកចាយក្នុងស្រុកយ៉ាងអនាធិបតេយ្យ។ តួយ៉ាងកាលពីថ្ងៃទី៧ ខែកញ្ញានេះ កងកម្លាំងការពារព្រំដែនបានចុះបង្ក្រាបករណីលួចនាំចូលសាច់បង្កកខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅភាគខាងជើងតំបន់បឹងត្រកួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយដកហូតបានជ្រូកកណ្តុរចំនួន១៩៨ក្បាល ប្រហិត១៥២កញ្ចប់ គ្រឿងក្នុងជ្រូក១៦កញ្ចប់ និងកោះមាន់៦កញ្ចប់ផងដែរ៕




អត្ថបទបន្ទាប់


ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប់ចំណាត់ថ្នាក់ A- បីឆ្នាំជាប់គ្នា ក្នុងការវាយតម្លៃទេសាភិបាល​ធនាគារកណ្ដាល​ឆ្នើមរបស់ Global Finance

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- សម្រាប់ឆ្នាំ២…

ស្រូវកសិកររាប់ម៉ឺនហិកតាកំពុងរងការវាយប្រហារពីគ្រោះរាំងស្ងួត ស្របពេលទីផ្សារស្រូវកំពុងមានសម្ទុះល្អ

ដំណាំស្រូវជាង១៧,០០០ហិកតាកំពុងប្រឈមនឹងការខូចខាតទាំងស្រុង ប្រសិនបើគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១សប្តាហ៍ខាងមុខទេនោះ ខណៈស្រូវប្រមាណ៦ម៉ឺនហិកតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ