វិស័យការពារជាតិ

ពលរដ្ឋថៃ ម្នាក់រងរបួស និងរាប់រយនាក់រត់ចោលផ្ទះដោយសារការផ្លោងគ្រាប់របស់មីយ៉ាន់ម៉ា ខណៈយោធាថៃ បានត្រឹមបាញ់ព្រមាន


ភ្លើងសង្គ្រាមដ៏ក្តៅគគុករវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមការ៉ែន បានរាលដាលឆ្លងដែនមកដល់ទឹកដីថៃ ដោយបានបាញ់ធ្លាក់អំបែងគ្រាប់ផ្ទុះចំផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យស្ត្រីថៃ ម្នាក់រងរបួសធ្ងន់ និងធ្វើឱ្យអ្នកភូមិរាប់រយនាក់ភ័យស្លន់ស្លោរត់ភៀសខ្លួនទាំងយប់។ ហេតុការណ៍ដ៏រន្ធត់នេះបានដុតកំហឹងមហាជន និងចោទជាសំណួរចាក់ដោតទៅកាន់រដ្ឋាភិបាលថៃ ថា ហេតុអ្វីបានជាបណ្តោយឱ្យអាវុធអន្តរជាតិរំលោភអធិបតេយ្យភាព និងគំរាមកំហែងដល់ជីវិតពលរដ្ឋខ្លួនឯងបែបនេះ? ហើយតើត្រឹមការបាញ់គ្រាប់ព្រមានតបតអាចធានាសុវត្ថិភាពជូនប្រជាជនបានដែរឬទេ?
រត់ចោលផ្ទះ
ដោយ

កាសែត ខាវសត របស់ថៃបានរាយការណ៍នៅថ្ងៃទី២៩ ខែតុលា ថា អធិបតេយ្យភាព និងសុវត្ថិភាពពលរដ្ឋថៃ កំពុងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ក្រោយស្ត្រីថៃ ម្នាក់រស់នៅភូមិជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា បានត្រូវអំបែងគ្រាប់ផ្លោងដែលហោះឆ្លងដែនមកពីសង្គ្រាមមីយ៉ាន់ម៉ា ធ្លាក់ទម្លុះផ្ទះមកបុកចំខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ការប៉ះទង្គិចគ្នារវាងកងទ័ពយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមការ៉ែន បានប្រែក្លាយតំបន់ព្រំដែនថៃ ឱ្យក្លាយទៅជាសមរភូមិប្រឈមដ៏គ្រោះថ្នាក់។ ស្របពេលដែលយោធាមីយ៉ាន់ម៉ា បានចល័តទ័ពថ្មើរជើងជាច្រើនចូលឡោមព័ទ្ធតំបន់ជម្លោះ សំឡេងអាវុធ និងអំបែងគ្រាប់បានហោះឆ្លងដែនមកទម្លាក់លើទឹកដីថៃ ជាបន្តបន្ទាប់ បង្ខំឱ្យប្រជាពលរដ្ឋថៃ រាប់រយគ្រួសារ ត្រូវរត់ចោលផ្ទះសំបែងទាំងភ័យស្លន់ស្លោ ដើម្បីស្វែងរកទីជម្រកសុវត្ថិភាព។

ចំណាត់ការទន់ជ្រោយរបស់រដ្ឋាភិបាល និងកងទ័ពថៃ កំពុងរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ។ ទោះបីជាមានការបំផ្ទុះ និងការទម្លាក់គ្រាប់រំលោភលើទឹកដីថៃ រហូតមានមនុស្សរងរបួសក៏ដោយ កងកម្លាំងប្រតិបត្តិការពិសេស Rajamanu របស់ថៃ បានត្រឹមតែបាញ់គ្រាប់ប្រកាសអាសន្នព្រមានតែប៉ុណ្ណោះ។

ប្រតិកម្មបែបស្រាលៗ និងទន់ជ្រោយនេះ កំពុងបង្កការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់សាធារណជនថៃ ដោយពួកគេមើលឃើញថា រដ្ឋាភិបាលថៃ ហាក់គ្មានសមត្ថភាព ឬខ្វះឆន្ទៈក្នុងការការពារអធិបតេយ្យភាព និងការពារជីវិតពលរដ្ឋស្លូតត្រង់នៅតាមព្រំដែនឱ្យបានរឹងមាំនោះឡើយ បណ្តោយឱ្យភ្លើងសង្គ្រាមប្រទេសជិតខាងហូរឈ្លានពានចូលមកដុតកម្ទេចទ្រព្យសម្បត្តិ និងជីវិតប្រជាជនថៃ តាមអំពើចិត្តបែបនេះ៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប​បដិសេធសំណើផ្តល់ឋានៈសមាជិកពិសេសដល់កាណាដា ប៉ុន្តែបន្តជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ

ក្តីសង្ឃឹមរបស់កាណាដា​ ក្នុងការទទួលបានឋានៈជាសមាជិកពិសេស នៅក្នុងសហភាពអឺរ៉ុប បានជួបឧបសគ្គ បន្ទាប់ពីអាល្លឺម៉ង់ បារាំង អ៊ីតាលី និងប្រទេសស…

ចិន វាយលុកទីផ្សារសកលតាំងពីទំនិញថោកៗដល់បច្ចេកវិទ្យាទំនើប ដែលកំពុងគំរាមកំហែង និងដាក់សម្ពាធយ៉ាងធ្ងន់លើអាម៉េរិក និងអឺរ៉ុប

ចិន លែងជាប្រទេសដែលផលិតតែសម្លៀកបំពាក់ថោកៗ និងប្រដាប់ក្មេងលេងប្លាស្ទិកសម្រាប់ពិភព​លោកទៀតហើយ ដោយពេលនេះ ចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ