ការវាយតម្លៃនេះ ផ្ដោតសំខាន់ទៅលើសមត្ថភាពគ្រប់គ្រងអតិផរណា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ស្ថិរភាពរូបិយប័ណ្ណ ការគ្រប់គ្រងអត្រាការប្រាក់ និងឯករាជ្យភាពរបស់ធនាគារកណ្ដាល។
សម្រាប់កម្ពុជា លោកជំទាវ ជា សិរី ត្រូវបានដាក់ឈ្មោះក្នុងក្រុមទេសាភិបាលធនាគារ ដែលទទួលបានចំណាត់ថ្នាក់ A- នៅឆ្នាំ ២០២៦នេះ រួមជាមួយទេសាភិបាលមកពីប្រទេស និងសេដ្ឋកិច្ចមួយចំនួន ដូចជា អាល់បានី អាហ្សង់ទីន សាធារណរដ្ឋឆេក សាធារណរដ្ឋដូមីនីកែន ហ្វីលីពីន តៃវ៉ាន់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
បើតាម Global Finance បានលើកឡើងថា លោកស្រី ជា សិរី បានចាប់ផ្តើមដឹកនាំធនាគារជាតិនៃកម្ពុជានៅខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងអំឡុងពេលនោះ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥,៥% នៅឆ្នាំ២០២៣ ខណៈអតិផរណាមានកម្រិត ២,១%។ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាក៏បានកើនឡើង ១៣% ដល់ប្រមាណ ២០ពាន់លានដុល្លារ ដែលអាចគ្របដណ្តប់ការនាំចូលបានប្រមាណ ៧ខែ។
លោកជំទាវ ជា សិរី បានសរសេរសារខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងតំណរភ្ជាប់(Link) របាយការណ៍របស់ Global Finance យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់នេះ ហើយកាន់តែអំណរគុណថែមទៀត ចំពោះក្រុមការងារដ៏ល្អនៅធនាគារជាតិនៃកម្ពុជា ដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាធ្វើរឿងដ៏អស្ចារ្យ សម្រាប់ប្រទេសជាទីស្រឡាញ់ និងប្រជាជនរបស់យើង។ សូមអបអរសាទរធនាគារជាតិនៃកម្ពុជា!»។