កិច្ចប្រជុំកំពូល BRICS

មេដឹកនាំឥណ្ឌា និងចិន ព្យាយាមស្ដារទំនាក់ទំនងនៅខាងក្រៅកិច្ចប្រជុំកំពូល BRICS ខណៈសម្ពាធរបស់លោក ត្រាំ គ្របដណ្ដប់ខ្លាំង​លើ​កិច្ចប្រជុំកំពូល​នេះ


ខណៈមេដឹកនាំនៃប្លុកប្រទេស BRICS ជួបជុំគ្នានៅឥណ្ឌា សមរភូមិភូមិសាស្ត្រនយោបាយកំពុងឡើង​កម្ដៅនៅពីក្រោយឆាក។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយចិន ខណៈសម្ពាធរបស់លោក ដូណាល់ ត្រាំ កំពុងក្លាយជាបញ្ហាដ៏ចម្បងមួយសម្រាប់ BRICS។ ខណៈរុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងជំរុញឱ្យប្លុកប្រទេស BRICS មានតួនាទីកាន់តែធំលើឆាក​អន្តរជាតិ ឥណ្ឌា ត្រូវប្រឈមនឹងការរក្សាតុល្យភាពដ៏លំបាករវាងបណ្ដាប្រទេសជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន និងអាម៉េរិក។
កិច្ចប្រជុំកំពូល BRICS
ដោយ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ជាសញ្ញាបង្ហាញពីការព្យាយាមស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នាអស់ជាច្រើនឆ្នាំ។ មេដឹកនាំទាំងពីរបានប្តេជ្ញាសហការឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌ និងអាចទទួលយកបានទៅវិញទៅមកសម្រាប់បញ្ហាព្រំដែនមានជម្លោះ ហើយលោក ណារិនដ្រា ម៉ូឌី ក៏បានអំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់។
ជំនួបនេះកើតឡើង៦ឆ្នាំបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមព្រំដែននៅតំបន់ភ្នំហិមាល័យ។ ទោះជាទំនាក់ទំនងមួយចំនួនបានចាប់ផ្តើមឡើងវិញក៏ដោយ ក៏ការមិនទុកចិត្តគ្នានៅតែមាន ខណៈប្រទេសទាំងពីរនៅតែដាក់ពង្រាយកងទ័ពយ៉ាងច្រើនតាមព្រំដែនប្រវែងប្រមាណ៣,៥០០គីឡូម៉ែត្រ។
ទន្ទឹមនេះការគំរាមកំហែងដំឡើងពន្ធដោយលោក ត្រាំ និងការប្រឆាំងចំពោះកិច្ចខិតខំរបស់ប្លុកប្រទេស BRICS ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក កំពុងដាក់សម្ពាធលើប្លុកនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្លុកប្រទេស BRICS តំណាងឱ្យប្រមាណ៤៩% នៃប្រជាជនពិភពលោក ៤០% នៃផលិតផលក្នុងស្រុកសរុប និង២៦% នៃពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែប្រទេសជាសមាជិករបស់ប្លុកនេះនៅតែមានការខ្វែងគំនិតគ្នាអំពីថា តើគួរប្រឈមមុខនឹងទីក្រុងវ៉ាស៊ីនតោន ខ្លាំងកម្រិតណា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការតម្រូវឱ្យអាជ្ញាធរបញ្ជាក់ឯកសាររដ្ឋបាលផ្សេងៗទាំង​ដែលមានច្បាប់ដើម វាបានបង្កភាពស្មុគស្មាញយ៉ាងណាដល់ពលរដ្ឋ?

អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា នីតិវិធីរដ្ឋបាលស្មុគស្មាញ និងការតម្រូវឱ្យបញ្ជាក់ឯកសារសាធារណៈឆ្លងកាត់ច្រើនស្ថាប័ននៅកម្ពុជា ក…

តើវាអាចជះផលប៉ះពាល់ដល់តម្លៃប្រេង និងទំនិញពិភពលោកកម្រិតណា ក្រោយប្រទេសស្តេច​​ប្រេង អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេង ហើយក្រុមហ៊ូធី បង្កើនការគ្រប់គ្រងច្រកសមុទ្រក្រហម?

មហាអំណាចប្រេងឆៅ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចផ្អាកប្រតិបត្តិការបំពង់បង្ហូរប្រេងពីទិសខាងកើតទៅខាងលិចជាបណ្តោះអាសន្ន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ