អាជីវកម្ម​ក្នុងប្រទេសថៃ

ភោជនីយដ្ឋានជប៉ុន នៅក្នុងប្រទេសថៃ បន្តពង្រីកសក្តានុពលរបស់ខ្លួន អំឡុងពេលវិបត្តិកូវីដ-១៩


នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលកំពុងវាយប្រហារសេដ្ឋកិច្ចប្រទេសថៃ ភោជនីយដ្ឋានជប៉ុន ដែលមានប្រតិបត្តិការនៅក្នុងប្រទេសថៃ បានបន្តពង្រីកសក្តានុពលរបស់ខ្លួន ហើយបានកើនឡើង ១២% នៅក្នុងឆ្នាំ ២០២០នេះ ធៀបនឹងឆ្នាំ ២០១៩កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ភោជនីយដ្ឋានជប៉ុន នៅក្នុងប្រទេសថៃ បន្តពង្រីកសក្តានុពលរបស់ខ្លួន អំឡុងពេលវិបត្តិកូវីដ-១៩
ដោយ

អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា ​JETRO ​បានបង្ហាញ​ឲ្យដឹងថា ប្រទេសថៃ ជា​ប្រទេស​ដែលមាន​ភោជនីយដ្ឋាន​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់អាស៊ាន ដែល​បច្ចុប្បន្ននេះ មានជាង ៤ពាន់​កន្លែង ក្នុងនោះ នៅ​ទីក្រុងបាងកក មានជាង ២ពាន់កន្លែង និង ២ពាន់​កន្លែង​ផ្សេង​ទៀត ស្ថិតនៅ​តាម​បណ្តា​ខេត្តនានា។

លោក តាកិ តានី ប្រធានអង្គការ ​JETRO ​ប្រចាំ​នៅ​ទីក្រុង​បាងកក បានគូស​បញ្ជាក់ថា កំណើន​នៃការ​ចាប់ផ្តើម​បើក​ភោជនីយដ្ឋាន​ជប៉ុន នៅតាម​បណ្តា​ខេត្តនានា មាន​កំណើន​ខ្ពស់​ដល់​ទៅ ២១% ក្នុងឆ្នាំ​២០២០នេះ ខ្ពស់ជាង​កំណើន​ក្នុង​ទីក្រុង​បាងកក ដែលមាន​ត្រឹមតែ ៥%។

ការបើក​ភោជនីយដ្ឋាន នៅតាម​បណ្តាខេត្ត គឺត្រូវ​បាន​ជំរុញ​ដោយ កំណើន​នៃការ​បើក​អាជីវកម្ម​លក់​រាយបន្ត នៅតាម​បណ្តាខេត្ត គួបផ្សំ​នឹង​ការពង្រីក​ Franchise​ របស់​ប្រតិបត្តិករ​ជប៉ុនផងដែរ។

លោក តាកិ តានី បន្តថា ភោជនីយដ្ឋាន​ជប៉ុន នៅក្នុង​ប្រទេសថៃ ចាប់ផ្តើម​រីកលូតលាស់​តាំងពី​ឆ្នាំ ២០០០​មកម្ល៉េះ ដែលមាន​កំណើន​ជា​រៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន​ក៏នៅមាន​សក្តានុពល​លូតលាស់​បន្ថែមទៀត ទៅតាម​បណ្តា​ខេត្តនានា ដោយសារតែ​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើម កាន់តែ​ប្រសើរ​ឡើងហើយ។

អង្គការ JETRO​ បានបញ្ជាក់ថា នៅតាម​បណ្តាខេត្ត​ទាំងអស់​នៅក្នុង​ប្រទេសថៃ គឺមាន​ភោជនីយដ្ឋាន​ជប៉ុន ទាំងអស់ ហើយ ​JETRO ​រំពឹងថា នឹងមាន​ការបើក​បន្ថែម​ទៀត នៅក្នុងឆ្នាំ ២០២១​ខាងមុខ។

គួរជម្រាបដែរថា យោងតាម​ការស្ទង់​មតិ​របស់​អង្គការ​ JETRO​ ប្រចាំ​នៅប្រទេស​ថៃ បាន​បង្ហាញ​ឲ្យដឹង​ដែរថា បើទោះបីជា ចំនួន​ភោជនីយដ្ឋាន​ជប៉ុន កំពុង​ពង្រីក​សក្តានុពល​នៅក្នុង​ប្រទេសថៃ​ក៏ពិតមែន ក៏ប៉ុន្តែ មាន​ភោជនីយដ្ឋាន​ជាច្រើន បានផ្អាក​ដំណើរការ​អាជីវកម្ម និងខ្លះទៀត បិទទ្វារ​ជាអចិន្ត្រៃយ៍ ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ១៩ ហើយខ្លះទៀត ត្រូវ​ប្តូរ​ការរៀប​ចំហាង និងបញ្ជី​មុខម្ហូប ដើម្បី​បន្ត​ដំណើរការ​អាជីវកម្ម៕

_



អត្ថបទបន្ទាប់


វៀតណាម នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទសជប៉ុន បានធ្វើការប៉ាន់ប្រមាណថា ប្រទេសវៀតណាម អាចនឹងប្រែក្លាយខ្លួនទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្…

នាយកAIB៖ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា កំពុងខ្វះគណនេយ្យករ

ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្កើតមុខវិជ្ជាគណនេយ្យ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ