ខេត្តសានទុង

តើខេត្តសានទុងរបស់ចិន ដែលមានសមត្ថភាពផលិតពងទាចាញ់ខេត្តតាកែវ មាន​ទំហំសេដ្ឋកិច្ចធំប៉ុនណា?


ថ្មីៗនេះមានការផ្ទុះការវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមក្រោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីសមត្ថភាពផលិតពងទាកូនរបស់ខេត្តតាកែវ ដោយប្រៀប​ធៀបជាមួយខេត្តសានទុងរបស់ចិននៅក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ​ឯកឧត្តមបានអះអាងថា ខេត្តតាកែវ ដែលមានប្រជាជនប្រមាណ១លាននាក់អាចផលិតពងទាបានរហូត​ដល់ទៅ១២០លានគ្រាប់ក្នុងមួយឆ្នាំខណៈខេត្តសានទុង ដែលមានប្រជាជនជាង១០០លាននាក់អាចផលិតពងទាបាន​ត្រឹមប្រមាណ៣លានគ្រាប់ក្នុងមួយឆ្នាំ។
ខេត្តសានទុង
ដោយ

សានទុង គឺជាខេត្តឆ្នេរសមុទ្រមួយនៅភាគខាងកើតប្រទេសចិន និងជាតំបន់ដ៏សំខាន់មួយទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ខេត្តនេះមានប្រជាជនជាង១០០លាននាក់ដែលធ្វើឱ្យសានទុង ក្លាយជាខេត្តមួយក្នុងចំណោមតំបន់ដែលមានប្រជាជនច្រើនជាងគេនៅប្រទេសចិន។ផ្នែកវប្បធម៌ ខេត្តសានទុង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលទ្ធិខុងជឺ ព្រះពុទ្ធសាសនា និងលទ្ធិសាសនាតាវ។ ទីក្រុងឈូហ៊្វូ ក៏ជាស្រុកកំណើតរបស់ ខុងជឺ ជាអ្នកប្រាជ្ញចិន ដែលធ្វើឱ្យខេត្តនេះមានសារៈសំខាន់ជាពិសេសក្នុងប្រវត្តិសាស្ត្រចិន។

បើនិយាយពីសេដ្ឋកិច្ចវិញ ដោយភូមិសាស្ត្រស្ថិតនៅតាមឆ្នេរសមុទ្រ និងការតភ្ជាប់ជាមួយផ្លូវពាណិជ្ជកម្មសំខាន់ៗ បានជួយឱ្យខេត្តសានទុង ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំមួយរបស់
ចិន។ សេដ្ឋកិច្ចរបស់ខេត្តសានទុង ស្ថិតក្នុងចំណោមសេដ្ឋកិច្ចខេត្តធំបំផុត​នៅ​ប្រទេសចិន ដោយមាន GDP ជាង១,៤ទ្រីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥។
ក្រៅពីសេដ្ឋកិច្ច ខេត្តសានទុង ក៏ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការអប់រំ និងការសិក្សាស្រាវជ្រាវផងដែរ ដោយមានស្ថាប័នឧត្តមសិក្សាដល់ទៅ១៥៣។

ទីក្រុងជីណាន ជារដ្ឋធានីរបស់ខេត្ត​នេះ ខណៈឈីងតាវ ជាទីក្រុងឆ្នេរសមុទ្រដ៏សំខាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ។ ដូច​នេះ សានទុង មិនត្រឹមតែជាខេត្តដែលមានប្រជាជនច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម អប់រំ និងការស្រាវជ្រាវដ៏សំខាន់មួយរបស់ប្រទេសចិនផងដែរ។ និយាយឱ្យខ្លី សានទុង គឺជាខេត្តដែលមានទាំងប្រជាជនច្រើន សេដ្ឋកិច្ចធំ និងមូលដ្ឋានឧស្សាហកម្ម-ពាណិជ្ជកម្មដ៏រឹងមាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មាសស្ទុះឡើងវិញ បន្ទាប់ពីធនាគារកណ្តាលអាមេរិកដំឡើងការប្រាក់! ហេតុអ្វី?

តម្លៃមាសបានដាំក្បាលចុះយ៉ាងគំហុកជាង១៣០ដុល្លារអាម៉េរិកក្នុង១អោនភ្លាមៗ បន្ទាប់ពីធនាគារកណ្តាលអាមេរិកប្រកាសដំឡើងអត្រាការប្រាក់កាលពីយប់ថ្ងៃពុ…

លោក ត្រាំ មានមហិច្ឆតាពង្រីកវត្តមានយោធាអាម៉េរិកលើ​កោះ ហ្គ្រីនលែន ខណៈកិច្ចព្រមព្រៀងសន្តិសុខជាមួយដាណឺម៉ាកកំពុងកៀកដល់ការចុះហត្ថលេខា

កោះ Greenland របស់ដាណឺម៉ាក កំពុងក្លាយជាចំណុចក្តៅជាថ្មីនៅតំបន់អាក់ទិក ខណៈប្រធានា​ធិបតី ដូណាល់ ត្រាំ ប្រកាសថា អាម៉េរិកនឹងចាប់ផ្តើមដំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ