វិស័យ ហិរញ្ញវត្ថុ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ជំរុញឱ្យពលរដ្ឋបោះបង់ផ្នត់គំនិតចង់មានផ្លូវកាត់


ដើម្បីក្លាយជាអ្នកមានឆាប់មនុស្សជាច្រើននាសម័យបច្ចុប្បន្ន រួមទាំងពលរដ្ឋអាម៉េរិកផងដែរ កំពុងធ្លាក់ក្នុងអន្ទាក់នៃផ្នត់គំនិតចង់មានតាមផ្លូវកាត់។ ប៉ុន្តែការដើរផ្លូវកាត់នេះមានហានិភ័យខ្ពស់ ដែលអាចធ្វើឱ្យមនុស្សខូចអនាគត ចាញ់បោកគេ រលាយទ្រព្យសម្បត្តិ ឬជាប់បំណុលវ័ណ្ឌកជាដើម។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េ រិកបានដាស់តឿនឱ្យពលរដ្ឋអាម៉េរិកបញ្ឈប់ការសង្ឃឹមលើការផ្សងសំណាងដូចជាការទិញឆ្នោត ការចងការប្រាក់ងាយៗ ឬការវិនិយោគលើរូបិយប័ណ្ណឌីជីថលដោយគ្មានចំណេះដឹងជាដើម។
វិស័យ ហិរញ្ញវត្ថុ
ដោយ

លោកបានសង្កត់ធ្ងន់ថា ការកសាងស្ថិរភាពហិរញ្ញវត្ថុពិតប្រាកដ គឺត្រូវផ្តើមចេញពីចំណេះដឹង និងការរៀបចំផែនការច្បាស់លាស់។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី២ ខែឧសភារដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានអះអាងថា យុវជនអាម៉េរិកជាច្រើន ជាពិសេសបុរស ដែលធ្វើការដោយប្រើកម្លាំងបាយ ចូលចិត្តចំណាយប្រាក់ទិញឆ្នោតផ្សងសំណាង ដែលជាក្ដីបារម្ភរបស់លោក។ នេះជាមូលហេតុដែល លោក ជួបជាមួយសហគមន៍នានាដើម្បីបង្រៀនអំពីចំណេះដឹងហិរញ្ញវត្ថុដូចជាការរៀបចំផែនការលុយកាក់ ការសន្សំ និងការគ្រប់គ្រងបំណុលជាដើម។

រដ្ឋមន្ត្រីរូបនេះ បានយកការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុធ្វើជាគោលនយោបាយអាទិភាពចម្បង ជាពិសេសសម្រាប់យុវជន ខណៈដែលពលរដ្ឋអាម៉េរិកជាច្រើនកំពុងដុនដាបដោយសារការកើនឡើងថ្លៃជីវភាពរស់នៅដូចជាលំនៅឋាន ចំណីអាហារ និងថាមពលជាដើម។

ទោះជាយ៉ាងណាក្រុមអ្នករិះគន់អះអាងថា បញ្ហាពិតប្រាកដមិនមែនគ្រាន់តែជាចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះទេ ពោលគឺពលរដ្ឋអាម៉េរិកជាច្រើនមិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំនោះទេ ដោយសារតែការចំណាយជីវភាពខ្ពស់ពេក។ ទន្ទឹមនឹងនេះ អាម៉េរិកកំពុងប្រឈមមុខនឹងបំណុលជាតិខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅជាង៣៩ទ្រីលានដុល្លារ ដែលកំពុងបង្កើតជាសំណួរដៅឆ្ពោះទៅរកទាំងពលរដ្ឋ និងរដ្ឋាភិបាលអាមេរិកអំពីសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងលុយកាក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក អះអាងថា ការបិទខ្ទប់វិស័យប្រេងរបស់អ៊ីរ៉ង់ កំពុងធ្វើឱ្យអ៊ីរ៉ង់ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រកលុយបើកប្រាក់ខែឱ្យកងទ័ពសឹងមិនបាន

លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃទី៣ ខែសឧភា ថា ការបិទខ្…

អាម៉េរិក ដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងធំៗ៥របស់ចិនពាក់ព័ន្ធការទិញប្រេងអ៊ីរ៉ង់ ខណៈចិន ចាត់ទុកជាអំពើខុសច្បាប់

ទីក្រុងប៉េកាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានចេញវិធានការតបតចំពោះទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់លើរោងចក្រចម្រាញ់ប្រេងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ