សេចក្តីប្រកាសព័ត៌មាន

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 100 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម


ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 100 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 161 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2024 ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 100 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
ដោយ

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានកិត្តិយស​ដែលបានរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា។ ការបរិច្ចាគនេះ​បញ្ជាក់ពីការប្ដេជ្ញាចិត្ត​យ៉ាងមោះមុតក្នុងការគាំទ្រសហគមន៍»។

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។

​​​ការឧបត្ថម្ភថវិកានេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារខេប៊ីប្រា​សាក់​ ក្នុងការ​គាំទ្រ​ដល់​សកម្មភាព​សង្គម​​របស់​កាកបាទក្រហម​កម្ពុជា​។​ ខេប៊ី​ប្រា​សាក់​សង្ឃឹមថា​ ​ការ​បរិច្ចាគ​ថវិកា​នា​ពេលនេះ​ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រកាកបាទក្រហម​កម្ពុជា​កាន់តែ​មានលទ្ធភាព​ទូលំទូលាយពង្រីកកម្មវិធី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកំពូលមហាសេដ្ឋីទាំង៥របស់វៀតណាម ដែលមានទ្រព្យសម្បត្តិសរុបជាង១២ពាន់លានដុល្លារជានរណា?

ព័ត៌មាន
យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារលំដាប់កំពូលទាំង៥រូប ប្រចាំប្រទេសវៀតណាម មានទ្រ…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង?

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅអំឡុងខែឧសភានេះ តបតាមការអញ្ជើញរបស់លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ