ខេមបូណូមីស បានហៅទូរស័ព្ទទៅ លោក មុន រ៉ាម៉ាឌី ដើម្បីលម្អិតព័ត៌មាននេះ ហើយលោកប្រាប់ថា វាការពិតហើយដែលសណ្ឋាគារនេះបានបើកដំណើរការសាកល្បង ប៉ុន្តែ លោកមិនបានដឹងលម្អិតនោះទេ។
សណ្ឋាគារដ៏ទំនើបនេះ បានចំណាយទឹកប្រាក់សាងសង់អស់ ៤០លានដុល្លារសហរដ្ឋអាមេរិកក្នុងដំណាក់កាលទី១ ហើយត្រូវបានសាងសង់ជាលក្ខណៈវីឡាចំនួន ៦៧ខ្នង ស្មើ១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗ មានអាងហែលទឹកមួយ។ នេះបើតាមរបស់គេហទំព័រ DNT ដែលបានចុះផ្សាយកាលពីពិធីសម្ពោធកោះរុង កាលពីជាង១មួយឆ្នាំមុន។
បើតាម DNT ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍កោះរ៉ុង រយៈពេល៩៩ឆ្នាំ ដោយចាប់ដៃជាមួយអ្នកវិនិយោគជនជាតិស្វីស។
កោះរ៉ុង ស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុ ដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡា កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។
កាលពីឆ្នាំ២០១២ ទស្សនាវដ្ដីអន្តរជាតិ Forbes បានចាត់ចំណាត់ថ្នាក់ កោះរុង ជាកោះល្អប្រណីតនៅអាស៊ី។ បន្ទាប់មក អ្នកឧកញ៉ា គិត ម៉េង និង វិនិយោគិនជនជាតិស្វីស ក៏បានចាប់ដៃគ្នាអភិវឌ្ឍន៍កោះរុងឲ្យក្លាយជាឋានសួគ៌នៅអាស៊ី ដោយសាងសង់សណ្ឋាគារប្រណីតនេះឡើង៕