ជើងមាន់ដុះផ្សិត

ទម្រាំប៉ូលិសវៀតណាមបង្ក្រាបបាន ជើងមាន់ដុះផ្សិត និងផ្ទុកជំងឺផ្តាសាយបក្សីជាង១ម៉ឺនតោនត្រូវបានលក់ទៅលើទីផ្សារ


ជាសារព្រមានអាសន្នដ៏គួរឱ្យរន្ធត់មួយសម្រាប់អ្នកដែលនិយមចូលចិត្តបរិភោគគ្រឿងក្លែម ជាពិសេសជើងមាន់ ដោយសមត្ថកិច្ចនគរបាលនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបើកប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុកមួយ ដោយបានចាប់ខ្លួនប្រធានក្រុមហ៊ុននាំចេញ-នាំចូលចំណីអាហារ និងបុគ្គលិកជាន់ខ្ពស់ម្នាក់ពីបទរត់ពន្ធ និងចែកចាយជើងមាន់បង្កកគ្មានស្តង់ដារអនាម័យ គ្មានសុវត្ថិភាពសរុបជាង១ម៉ឺនតោនទៅលើទីផ្សារ។
ជើងមាន់ដុះផ្សិត
ដោយ

អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺទម្រាំតែសមត្ថកិច្ចបង្ក្រាបទាន់ ជើងមាន់បង្កកដែលមានប្រភពមិនច្បាស់លាស់ និងផ្ទុកទៅដោយមេរោគទាំងនោះ ត្រូវបានលក់ចែកចាយបន្ត និងហូរចូលទៅក្នុងចានអាហាររបស់អ្នកបរិភោគស្ទើរតែអស់ទៅហើយ។

សមត្ថកិច្ចបានរកឃើញជើងមាន់បង្កកជាង១,០០០តោន ដែលក្នុងនោះមានដល់ទៅ២៦០តោនជាជើងមាន់ហួសសុពលភាពប្រើប្រាស់ មានសភាពស្អុយរលួយ និងដុះផ្សិតពណ៌សយ៉ាងគួរឱ្យខ្ពើមរអើម ដែលត្រៀមនឹងយកទៅលាងគីមីដើម្បីបន្លំភ្នែកចែកចាយបន្ត។ អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះ គឺក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ក្រុមហ៊ុនទុច្ចរិតមួយនេះបានលួចនាំចូលជើងមាន់ចំនួន៣៣៩កុងតឺន័រសរុបជាង១២,០០០តោន ដែលមានតម្លៃរហូតដល់ទៅជាង ១៣លានដុល្លារ។ អ្វីដែលសាហាវយង់ឃ្នង គឺជើងមាន់ទាំងនេះត្រូវបានប្រមូលទិញមកពីបណ្តាប្រទេស ដែលកំពុងមានការផ្ទុះជំងឺផ្ដាសាយបក្សី ក្រោមលេសថា នាំចូលមកដើម្បីកែច្នៃ រួចនាំចេញទៅក្រៅប្រទេសវិញ។ ប៉ុន្តែធាតុពិត ពួកគេមិនបានកែច្នៃអ្វីទាំងអស់ គឺបានលួចបញ្ចេញជើងមាន់បង្កកផ្ទុកមេរោគទាំងនោះទៅលក់បំពុលប្រជាពលរដ្ឋក្នុងស្រុកអស់ជាង១០,០០០តោន បាត់ទៅហើយ។

ករណីនេះជាសារព្រមានដាស់ស្មារតីប្រជាពលរដ្ឋខ្មែរយើងដូចគ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើរបបអាហារប្រចាំថ្ងៃ។ ក្នុងនាមជាអ្នកប្រើប្រាស់ មុននឹងសម្រេចចិត្តទិញ ឬបរិភោគគ្រឿងសមុទ្រ និងសាច់បង្កកជាពិសេសជើងមាន់ តាមហាងបុកល្ហុង ឬហាងសាច់អាំងត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ ជៀសវាងដាច់ខាតការបរិភោគសាច់ដែលមានតម្លៃថោកខុសពីធម្មតា, ត្រូវសង្កេតមើលពណ៌ និងក្លិន ព្រោះសាច់បង្កកដែលប្រើគីមីលាងច្រើនតែមានពណ៌សខុសធម្មជាតិ និងគ្មានភាពស្រស់៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោកស្រី Fari ជានរណា? ហេតុអ្វីបានជាការនិពន្ធសៀវភៅរបស់គាត់មានឥទ្ធិពលធ្វើឲ្យបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើន បានធ្វើការចុះផ្សាយ?

នៅក្នុងពិភពនៃការតែងនិពន្ធ សៀវភៅខ្លះត្រូវបានសរសេរឡើងដើម្បីកម្សាន្ត ប៉ុន្តែសៀវភៅខ្លះទៀតត្រូវបានបង្កើតឡើងក្នុងនាមជាបេសកកម្មផ្លាស់ប្តូរការគិតរប…

អនុប្រធានាធិបតីអាម៉េរិកព្រមានអ្នករិះគន់អ៊ីស្រាអែលថា អ៊ីស្រាអែលនៅសល់សម្ព័ន្ធមិត្តតែ១គត់ គឺលោក ត្រាំ

អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វេន (JD Vance) បានបើកការវាយប្រហារពាក្យសម្តីយ៉ាងចាស់ដៃទៅលើក្រុមអ្នករិះគន់ក្នុងប្រទេសអ៊ីស្រាអែល ជុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ