កម្មវិធី Pleng Icon នេះធ្វើឡើងក្នុងគោលបំណងសម្ដែងការកោតសរសើ ទៅកាន់សិល្បករខ្មែរចំពោះការខិតខំប្រឹងប្រែងផលិត និងបង្កើតមាតិកាចម្រៀងថ្មីៗរបស់ពួកគេ។ គំនិតផ្ដួចផ្ដើមនេះក៏នឹងចូលរួមលើកទឹកចិត្តដល់សិល្បករវ័យក្មេងជំនាន់ក្រោយទាំងអស់ឲ្យខិតខំពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យតន្រ្តីនៅកម្ពុជាផងដែរ។
សិល្បករក្នុងស្រុកទាំងអស់ដែលបានដាក់បញ្ជូលបទចម្រៀងរបស់ពួកគាត់នៅក្នុងកម្មវិធី Pleng គឺនឹងមានសិទ្ធិក្នុងការទទួលបាន Pleng Icon Plaque។ ដើម្បីទទួលបាន Pleng Icon Plaque ប្រភេទនីមួយៗ សិល្បករទាំងអស់ត្រូវមានការស្តាប់សរុបគ្រប់ចំនួនកំណត់ នៅក្នុងកម្មវិធី Pleng ដូចខាងក្រោម៖
នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៥ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Black
នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ១០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Bronze
នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៣០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Silver
នៅពេលដែលពួកគាត់ទទួលបានការស្តាប់ចំនួន ៥០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Gold
គួរបញ្ជាក់ថា ចំនួនស្តាប់សរុបរបស់សិល្បករនីមួយៗដែលត្រូវការសម្រាប់ទទួលបាន Pleng Icon Plaque គឺនឹងត្រូវបានរាប់គិតចាប់តាំងពីបទទីមួយដែលពួកគាត់បានដាក់បញ្ជូលទៅក្នុងកម្មវិធី Pleng រហូតដល់ពេលដែលពួកគាត់ទទួលបានការស្តាប់សរុបគ្រប់ចំនួនកំណត់ណាមួយ។
អតិថិជន ឬអ្នកស្តាប់ Pleng ទាំងអស់អាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ជីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Pleng Pro អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចដោតឡូនយកបទចម្រៀងទុកដោយគ្មានចំនួនកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្តដែលបានេដោតឡូនទុក្ត ទោះបីជាមិនមានអ៊ីនធឺណិតក៏ដោយ។
អ្នកស្រឡាញ់តន្រ្តីទាំងអស់អាចបង្ហាញការគាំទ្រទៅកាន់សិល្បករដែលគេពេញចិត្តជាងគេដោយចូលទៅស្ដាប់បទចម្រៀងនៅក្នុងកម្មវិធី Pleng ។ ស្ដាប់កាន់តែច្រើន សិល្បករសំណព្វចិត្តរបស់អ្នកមានឱកាសទទួលបានប្រាក់កំរៃកាន់តែច្រើនក៏ដូចជាចំនួនស្តាប់សរុបគ្រប់ចំនួនកំណត់ដែលបាន Pleng Icon ប្រភេទណាមួយ។
កម្មវិធី Pleng Icon មិនមែនជាការផ្តួចផ្តើមលើកដំបូងទេដែល Pleng by Smart បានធ្វើឡើងដើម្បីអបអរ និងបង្ហាញការកោតសរសើរទៅដល់ស្នាដៃសិល្បករខ្មែរ។ ជាក់ស្តែង នាពេលថ្មីៗនេះដែរ Pleng by Smart បានផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ឫ (Pleng Mid-Year Rundown) លើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh។