លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក បានអះអាងថា បច្ចុប្បន្ន តំបន់ភាគខាងជើងរាជធានីភ្នំពេញកំពុងមានសក្ដានុពលកាន់តែខ្ពស់សម្រាប់ការអភិវឌ្ឍ ដ្បិតថាស្ថិតនៅក្នុងតំបន់អភិវឌ្ឍទីក្រុងនាគសម្តេចតេជោ។ ដោយមើលឃើញពី សក្ដានុពលខ្ពស់នៃតំបន់នេះ ទើបក្រុមហ៊ុន ព្រីមៀរ៍ ផាក សម្រេចបើកលក់គម្រោងទី៣របស់ខ្លួន ខណៈគម្រោងទី២ ត្រូវបានលក់ជិតអស់ហើយ គិតមកទល់ពេលនេះ។
បើតាម លោក ឈួរ ឈុនហួរ គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣ របស់ព្រីមៀរ៍ ផាក នេះ គឺមានលក្ខណៈពិសេសជាច្រើន ដូចជាមានផ្លូវមេធំទូលាយ ងាយស្រួលធ្វើដំណើរ ហើយជាទីតាំងដ៏ពោរពេញដោយសក្ដានុពលសម្រាប់ការសាងសង់លំនៅដ្ឋានសា្នក់នៅ និងប្រកបអាជីវកម្ម ព្រោះវាមានទីតាំងអមដោយទន្លេសងខាង ផ្លូវចេញចូលខ្វាត់ខ្វែងជិតទៅនឹងមហាវិថីឈ្នះឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារទំនើបម៉ាក្រូ សាលារៀន មន្ទីរពេទ្យ និងគម្រោងផ្សេងៗទៀតជាដើម។
លោកបន្ថែមថា បច្ចុប្បន្ន តំបន់នេះកំពុងមានសក្ដានុពលកាន់តែខ្លាំងក្លាថែមទៀត ក្រោយពេលរាជរដ្ឋាភិបាលប្រកាសពីគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលនឹងត្រូវភ្ជាប់ចេញពីតំបន់មហាវិថីឈ្នះឈ្នះផងដែរ។
ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានគូសបញ្ជាក់ដែរថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន កំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងលឿនរហ័ស ហើយវាមានសក្ដានុពលខ្ពស់សម្រាប់ការរស់នៅ និងពាណិជ្ជកម្មនាពេលខាងមុខ។ អ្នកជំនាញរូបនេះ បានលើកឡើងថា ចំពោះគម្រោង ព្រីមៀរ៍ ផាក នៅតំបន់នេះ គឺមានសក្ដានុពលខ្ពស់ ដ្បិតថា ការលក់របស់គម្រោងនេះ ជាប្រភេទដីសម្រាប់ការសាងសង់ផ្ទះវីឡា ឬខុនដូក៏បាន ហើយមានតម្លៃសមរម្យ ដែលផ្ដល់ឱកាសសម្រាប់អ្នកទិញក្នុងការទិញ អាចទិញបានទីតាំងល្អសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
អ្នកស្រី ស៊ូ ខេង ដែលជាអ្នកទិញដីឡូត៍ខ្នាតវីឡា នៅព្រីមៀរ៍ ផាក បានបញ្ជាក់ថា លោកស្រីបានទិញដីនៅទីតាំងតំបន់នេះ ដោយសារមើលឃើញអំពីការសម្ទុះនៃការអភិវឌ្ឍន៍លឿននៅក្នុងតំបន់នេះ ហើយលោកស្រីជឿជាក់ថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ នៅក្បែរនឹងពហុកីឡដ្ឋានជាតិមរតកតេជោនេះ នឹងក្លាយជាទីក្រុងរណបថ្មីដ៏មានសក្ដានុពលមួយនាពេលអនាគត។
ជាមួយគ្នានេះ អ្នកស្រី កែវ សិរីរ័ត្ន ដែលបានទិញដីឡូត៍ចំនួន៦ឡូត៍ នៅព្រីមៀរ៍ ផាក បានគូសបញ្ជាក់ថា អ្នកស្រីបានជ្រើសរើសទិញដីឡូត៍ ជាជាងទិញផ្ទះ ដោយសារតែដីឡូត៍នៅព្រីមៀរ៍ ផាក មានទំហំធំអាចសាងសង់ផ្ទះវីឡា និងសាងសង់សួនច្បារ ឬដាំដើមឈើ បាន ខុសពីការទិញផ្ទះល្វែង។ អ្នកស្រីបន្ថែមថា ទីតាំងសក្ដានុពលនៃតំបន់នេះ ក៏ជាការជំរុញឲ្យលោកស្រីសម្រេចចិត្តទិញដីឡូត៍នៅព្រីមៀរ៍ ផាកផងដែរ។
យ៉ាងណាមិញ នាពិធីបើកសម្ពោធបើកលក់គម្រោងដំណាក់កាលទី៣នោះដែរ ក៏មានការប្រគល់-ទទួលប្លង់រឹងជូនអតិថិជនចំនួន៣រូបជាតំណាងផងដែរ ដែលពួកគាត់បានផ្ដល់ការទុកចិត្តទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ ផាក កាលពីដំណាក់កាលទី២កន្លងទៅ។ លោកស្រី ហៃ ដារ៉ានីឡែន ជាអតិថិជនមួយរូបក្នុងចំណោមនោះ បានឱ្យដឹងថា លោកស្រីបានសម្រេចទិញដីឡូតិ៍ខ្នាត២០គុណ៣០ម៉ែត្រ ចំនួន២ឡូតិ៍ទល់ខ្នងគ្នា។ បានជាលោកស្រីសម្រេចចិត្តទិញដីពីក្រុមហ៊ុន ព្រីមៀរ ផាក ក៏ដោយសារលោកស្រីមានក្ដីស្រមៃចង់បានផ្ទះនៅជួបជុំគ្រួសារ ស្ថិតនៅទីតាំងដែលល្អ មានបរិយាកាសស្រស់ស្រាយ មានខ្យល់ធម្មជាតិចេញពីទន្លេទាំងសងខាង ហើយក្រុមហ៊ុន ព្រីមៀរ ផាក ក៏បានកសាងផ្លូវចេញចូលច្រើន ព្រមទាំងផ្ដល់ទំនុកចិត្តលើផ្នែកសន្តិសុខ សុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា ទីតាំងដីឡូតិ៍របស់ក្រុមហ៊ុន ព្រីមៀរ ផាក ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពោលគឺចម្ងាយតែប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះ ពី ពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់ការបើកលក់គម្រោងដំណាក់កាលទី៣នេះ ព្រីមៀរ៍ ផាក ក៏មានការផ្ដល់ជូនពិសេស បញ្ចុះតម្លៃដល់ទៅ ១៨% រួមទាំងការកាត់ប្លង់រឹង និងសាងសង់សួនច្បារជូនផងដែរ។