អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia បានបោះជំហានដ៏ធំមួយទៀតក្នុងវិស័យផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក


ក្រុមហ៊ុន RMA (Cambodia) បានបោះជំហានដ៏ធំមួយទៀតហើយលើវិស័យយានយន្ត នោះគឺការវិនិយោគលើវិស័យផលិតគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុន RMA Cambodia បានបោះជំហានដ៏ធំមួយទៀតក្នុងវិស័យផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក
ដោយ
អំពី RMA Cambodia

តាមរយៈជំនួបរវាង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia PLC និង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះបានបង្ហាញអោយឃើញថា ក្រុមហ៊ុន ​RMA Cambodia បានឈានជើងមួយជំហានទៀត ក្នុងការអភិវឌ្ឍ​វិស័យ​យានយន្តនៅកម្ពុជា ដោយការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និង​ពង្រីកការវិនិយោគផ្សេងៗ​ទៀត​​របស់ក្រុមហ៊ុននៅក្នុង​ទីផ្សារ​ប្រទេសកម្ពុជា ​

នេះគឺជាដំណឹងដ៏រីករាយ និងជាមោទនភាពមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលរោងចក្រផលិតរថយន្តក្នុងស្រុក មានសមត្ថភាពអាចផលិតគ្រឿងបង្គុំបានដោយផ្ទាល់ ដើម្បីផ្គត់ផ្គង់តម្រូវការនៃទីផ្សារយានយន្តក្នុងស្រុក។ គម្រោងនេះមិនត្រឹមតែចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ និងតម្លៃបន្ថែមយ៉ាងច្រើនលើសលប់ សម្រាប់អតិថិជនបច្ចុប្បន្ន ក៏ដូចជាអតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Ford នាពេលអនាគតផងដែរ។

តាមរយៈការបោះទុនវិនិយោគបន្ថែមនាពេលថ្មីៗនេះ រោងចក្រផលិតរថយន្ត Ford បានឈានទៅដល់ការបង្កើតខ្សែសង្វាក់ផលិតគ្រឿងបង្គុំដោយផ្ទាល់ ដែលបំពាក់នូវបច្ចេកវិទ្យារ៉ូបូត (Robotic System) ជំនាន់ចុងក្រោយ ដើម្បីជម្រុញសមត្ថភាព និងប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែខ្ពស់ជាងមុន។ នេះជាសក្ខីកម្មសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន RMA Cambodia បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់កម្រិតផលិតកម្ម ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្មគ្រឿងបង្គុំក្នុងស្រុកថ្មីនេះ ដំណើរការទៅដោយរលូន និងស្របតាមស្តង់ដារអន្តរជាតិ។

នេះគឺជាការបោះជំហានដ៏វែងឆ្ងាយ និងគិតគូយ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន RMA (Cambodia) PLC ក្នុងការដឹកនាំវិស័យយានយន្តកម្ពុជាឆ្ពោះទៅកាន់យុគសម័យថ្មី ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងគេបង្អស់ ដែលបានឈានជើងចូលក្នុងកម្រិតផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក។ ដំណឹងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងគំហុករបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយ ដែលកម្ពុជាមានសមត្ថភាពពេញលេញក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលយានយន្តដែលមានស្តង់ដារសកល និងគុណភាពខ្ពស់បំផុតជូនដល់ទីផ្សារក្នុងស្រុក។​

គួបញ្ជាក់ផងដែរ​ថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។

បន្ទាប់មកទៀត ក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និង​ធ្វើ​ទំនើប​កម្ម​លើ​សង្វាក់​ផលិតកម្ម​ កម្រិត Incomplete Knock-Down (IKD-1) ​ដោយ​ពង្រី​ក​ផ្ទៃដី​សរុប​រហូត​ដល់​​ ១២ ហិកតា ដោយជាសង្វាក់ផលិតកម្ម កម្រិត IKD-1 នេះ គឺយើងហៅថា សង្វាក់ផលិតកម្ម “ផលិត”។

គ្រប់សង្វាក់ផលិតកម្មរបស់ Ford ត្រូវបានទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ​ )Society​​ of Automotive Engineers) របស់សហរដ្ឋអាមេរិក ដែលមានស្ថាប័នចូលរួមដូចជា៖ National Highway Traffic Safety Administration (NHTSA) និង​​ International Organization for Standardization (ISO 3780) របស់សហភាពអីរ៉ុប ទៅលើលេខ​តួ​រថយន្ត (VIN) ជាមួយលេខកូដ World Manufacturer Identifier​ (WMI) ដែលមាន Label ផលិតនៅកម្ពុជា (Made in Cambodia) ។




អត្ថបទបន្ទាប់


តើកម្ពុជា គួរប្រើយុទ្ធសាស្ត្រ និងចាត់វិធានការអ្វីខ្លះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរំលោភបំពានរបស់ថៃ ក្រៅតែពីការតវ៉ាតាមផ្លូវការទូត?

ស្ថានកាណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពតានតឹងមកទល់ពេលនេះ ខណៈក្រុមអ្នកជំនាញមើលឃើញថា ភាគីថៃ ជារឿយៗតែងប្រើប្រាស់សង្គ្រាមចិត្តសាស្…

អ្នកជំនាញយល់ថា រដ្ឋគួរតែបង្កើតកន្លែងស្តុកប្រេងឥន្ធនៈ​ដោយខ្លួនឯង និងស្នើបង្កើនបរិមាណស្តុកប្រេង ដើម្បីធានាការប្រើប្រាស់ឱ្យបានយូរជាងបច្ចុប្បន្ន

វិបត្តិប្រេងឥន្ធនៈជាសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងជះឥទ្ធិពលដោយផ្ទាល់មកលើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនិងជំរុញឱ្យថ្លៃដើមផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ