អត្ថបទពាណិជ្ជកម្ម

មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំដ៏ទំនើប Premium Body Shop បើកសម្ពោធជាផ្លូវការហើយ!


នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំដ៏ទំនើប Premium Body Shop បានបើកសម្ពោធជាផ្លូវការហើយ ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា ព្រមជាមួយសុវត្ថភាព និងគុណភាពស្របតាមរោងចក្រអន្តរជាតិ ។
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំដ៏ទំនើប Premium Body Shop បើកសម្ពោធជាផ្លូវការហើយ!
ដោយ
អំពី RMA Cambodia

ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់​បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដាររោងចក្រ Premium Body Shop ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតោន​​និងបាញ់ថ្នាំរថយន្តនៅកម្ពុជា។

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី​ តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង​ និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត​​ អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុល​រថយន្តគ្រប់ម៉ាកម៉ូឌែល​ និងគ្រប់ពណ៏ទាំងអស់​រួមទាំងរថយន្តប្រណិតៗផងដែរ។

មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។

Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន​​ នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ។
សម្រាប់ព័ត៍មានបន្ថែម​ សូមទំនាក់ទនងតាមលេខទូរសព្ទ័​ 092 888 755/ 010 888 755




អត្ថបទបន្ទាប់


សិង្ហបុរី ជាប្រទេសនៅអាស៊ានតែមួយគត់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលមានសុវត្ថិភាពបំផុតក្នុង​លោក​សម្រាប់ការវិនិយោគ

ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អតិផរណា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច វិនិយោគិនលែង​ផ្តោតតែលើប្រាក់ចំណេញ…

ជប៉ុន ទាញយករ៉ែកម្រចេញពីម៉ាស៊ីនត្រជាក់ចាស់ៗ តែត្រូវបានអ្នកវិភាគចិន ចំអកថា គម្រោងនេះគ្មានភាពប្រាកដនិយម

កិច្ចខិតខំប្រឹងប្រែងថ្មីរបស់ប្រទេសជប៉ុន ក្នុងការទាញយករ៉ែកម្រពីម៉ាស៊ីនត្រជាក់ចាស់ៗដែលគេបោះចោល កំពុងក្លាយជាប្រធានបទក្តៅគគុកលើឆាកភូមិសាស្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ