ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះបានដាក់ពន្ធ១០% លើការចេញនាំចូលដុំមាស ខណៈដែលឥណ្ឌូនេស៊ីបន្តដាក់ពន្ធនាំចេញលើមាសជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិនិយមដែលផ្ដោតសំខាន់លើធនធានរបស់ខ្លួន។ វិធានការទាំងនេះបានរាំងស្ទះដល់រំហូរមាស និងលើកទឹកចិត្តឱ្យបណ្ដាពាណិជ្ជករស្វែងរកមជ្ឈមណ្ឌលជួញដូរមាសនៅក្នុងតំបន់ដើម្បីជំនួស។
ក្រុមអ្នកវិភាគបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មបើកចំហរបស់សិង្ហបុរី ស្ថិរភាពនយោបាយ និងកេរ្តិ៍ឈ្មោះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអព្យាក្រឹតបានជួយឱ្យសិង្ហបុរី ក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ការរក្សាទុក និងជួញដូរមាស។ ក្រុមអ្នកជំនាញឧស្សាហកម្មជឿថា សិង្ហបុរី មិនត្រឹមតែអាចក្លាយជាទីតាំងរក្សាទុកមាសដ៏មានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងអាចអភិវឌ្ឍខ្លួនទៅជាទីផ្សារមាសមានសេវាកម្មពេញលេញ ដែលមាសត្រូវបានជួញដូរ ផ្តល់ហិរញ្ញប្បទាន រក្សាទុក ខ្ចី និងទូទាត់ជាកញ្ចប់។
ដើម្បីគាំទ្រដល់គោលដៅនេះ ប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចនៅអាស៊ី កំពុងពង្រីកហេដ្ឋារចនា
សម្ព័ន្ធជួញដូរមាសរបស់ខ្លួន។ ជាក់ស្ដែង ធនាគារកណ្តាលសិង្ហបុរី និងសមាគមទីផ្សារមាសដុំសិង្ហបុរីកំពុងខំប្រឹងពង្រឹង និងពង្រីកឃ្លាំងរក្សាទុកមាស រួមទាំងសេវាកម្មសម្រាប់ធនាគារកណ្តាលបរទេសផងដែរ៕
ដោយ: តែម សុខុម