វិស័យ ការពារជាតិ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រើប្រាស់បច្ចេកវិទ្យាជាអាវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខជាតិ


ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងរបត់ នៃបដិវត្តន៍បច្ចេកវិទ្យាដ៏ឆាប់រហ័ស និងការប្រឈមមុខដាក់គ្នា នៃមហាអំណាចភូមិសាស្ត្រនយោបាយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន(Vivian Balakrishnan) បានចេញមុខព្រមាន និងជំរុញឱ្យបណ្តាប្រទេសនានាធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់។
វិស័យ ការពារជាតិ
ដោយ

លោកបានសង្កត់ធ្ងន់ថា ក្នុងសម័យកាលនេះ សន្តិសុខជាតិ មិនមែនមានន័យត្រឹមតែការការពារព្រំដែនតាមបែបប្រពៃណីនោះទេ ប៉ុន្តែវាទាមទារនូវការរិះគិតឱ្យបានស៊ីជម្រៅ និងទូលំទូលាយជាងមុន ដើម្បីទប់ទល់នឹងហានិភ័យថ្មីៗដែលមិនអាចទាយទុកជាមុនបាន។

សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍នៅថ្ងៃទី២១ ខែមេសា ថានៅក្នុងសុន្ទរកថា ទៅកាន់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសន្តិសុខជាតិចំនួន៧០រូបមកពី២១ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក វីវៀន បាឡាគ្រីស្នាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដោយសារតែការបែកបាក់សណ្តាប់ធ្នាប់អន្តរជាតិ និងការរីកចម្រើន នៃបច្ចេកវិទ្យា ដែលកំពុងដើរលឿនជាងច្បាប់ទម្លាប់។

លោកបានសង្កត់ធ្ងន់ថា ចរន្តសកលភាវូបនីយកម្ម ដែលធ្លាប់តែជាកម្លាំងចលករ នៃសេដ្ឋកិច្ចពិភពលោក កំពុងរងការរុញច្រានឱ្យដើរថយក្រោយ។អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺការពឹងពាក់គ្នាទៅវិញទៅមកក្នុងប្រព័ន្ធសេដ្ឋកិច្ច កំពុងត្រូវបានមហាអំណាចមួយចំនួនយកមកប្រើប្រាស់ជាឧបករណ៍នយោបាយ ឬជាសម្ពាធ ដើម្បីដាក់ទណ្ឌកម្ម និងបង្ខិតបង្ខំគ្នាដែលវាកំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្ថិរភាពសន្តិសុខជាតិ។

រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី រូបនេះ បានបន្ថែមថា និយមន័យនៃសន្តិសុខជាតិ បានពង្រីកវិសាលភាពលើសពីវិស័យយោធា សន្តិសុខបច្ចេកវិទ្យា សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវតែបោះបង់ចោលនូវផ្នត់គំនិតការពារជាតិបែបចាស់គំរិល ហើយងាកមកអនុវត្តវិធីសាស្ត្រសន្តិសុខរួមបញ្ចូលគ្នា ដែលមានភាពបត់បែន និងរឹងមាំគ្រប់ជ្រុងជ្រោយដើម្បីធានាបាននូវអធិបតេយ្យភាព និងសុវត្ថិភាពប្រជាជននៅក្នុងយុគសម័យដ៏ច្របូកច្របល់នេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការសាងសង់អាកាសយានដ្ឋានតម្លៃជិត១៣ពាន់លានដុល្លាររបស់វៀតណាម កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងររហូតដល់ជិត៦,០០០នាក់

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដែលជាអាកាសយានដ្ឋានធំបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងររហ…

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ធំមួយព្រមានថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ បើវិបត្តិប្រេងឥន្ធនៈបន្តអូសបន្លាយ

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ល្បី និងចំណាស់មួយរបស់ថៃ KKP Research បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នៅឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ