ក្រុមហ៊ុនអាកាសចរណ៍​ថៃ Thai Airway ខាតបង់ចំណូលជាងទ្វេដង នៅត្រីមាសទី២ ឆ្នាំនេះ


របាយការណ៍នៅត្រីមាសទី២ ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បានខាតបង់ប្រាក់ចំណូលច្រើនជាង ទ្វេដង។ បញ្ហាព្យុះភ្លៀង ដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលរបស់ក្រុមហ៊ុននេះ គឺដោយសារតែសេដ្ឋកិច្ចពិភពលោកថយចុះ ទីផ្សារមានការប្រកួត ប្រជែងខ្លាំង និងការឡើងថ្លៃនៃប្រាក់បាតថៃ។ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
ក្រុមហ៊ុនអាកាសចរណ៍ថៃធំមួយ ខាតបង់ចំណូលជាងទ្វេដង នៅត្រីមាសទី២ ឆ្នាំនេះ (រូបភាព៖ businesstraveller.com)
ដោយ

តាមរបាយការណ៍ពី ក្រុមហ៊ុន​ដឹកជញ្ជូនជាតិ​ថៃ បាន​ឲ្យដឹងថា ការខាតបង់សុទ្ធ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Thai Airway នៅត្រីមាសទី២ ឆ្នាំនេះ មាន​ប្រមាណ ជាង​២២០ លាន​ដុល្លារអាមេរិក ធៀបនឹង​ដើមឆ្នាំ មានតែ ១០០ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។

ចំណូល​របស់​ក្រុមហ៊ុន​អាកាចរណ៍ថៃនេះ បាន​ធ្លាក់ចុះ​១០% ក្នុងមួយឆ្នាំ​ទៅមួយឆ្នាំ ដែលនៅ​មានតែប្រមាណ ១.៤០០ លាន​ដុល្លារអាមេរិក ខណៈការចំណាយ​សរុប​វិញ មានធ្លាក់ចុះប្រមាណ​ជិត ១ភាគរយ មកនៅ ជាង​១.៦០០ លាន​ដុល្លារអាមេរិក។

សម្រាប់​រយៈពេល​៦ខែ ឆ្នាំនេះដែរ ក្រុមហ៊ុន Thai Airway International បាន​បញ្ជាក់ថា ការខាតបង់​សុទ្ធ មាន​ប្រមាណ ២០០ លាន​ដុល្លារ ខណៈតម្លៃភាគ​ហ៊ុន​នៅ ២,៩៥ បាតក្នុង​មួយហ៊ុន  ធៀបនឹង​៦ខែ​ដើម​ឆ្នាំ២០១៨ មានការខាតបង់​តែ ជាង​១២លាន​ដុល្លារអាមេរិក ខណៈតម្លៃភាគហ៊ុន មាន ០,១៧ បាត ក្នុងមួយហ៊ុន។

សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Thai Airway បាន​ប្រឈម​នឹងសម្ពាធ​កាន់តែខ្លាំង​លើ​ប្រាក់ចំណូល​របស់ខ្លួន​នៅពេលដែល​ក្រុមហ៊ុននេះ កំពុងព្យាយាម​ប្រតិបត្តិការ​ជាមួយនឹង​យន្ដហោះចាស់ៗ ស្របពេលដែល​កំណើននៃ​ភ្ញៀវទេសចរ​ធ្លាក់ចុះ និងប្រាក់បាតថៃឡើងថ្លៃខ្ពស់។ 

ប្រាប់សារព័ត៌មាន​បាងកកប៉ុស្ដិ៍​ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ លោក សាក់សាយែម ជិតជុប បានឲ្យដឹងថា លោកគាំទ្រ​គម្រោង​ទិញយន្ដហោះថ្មីៗ​របស់​ក្រុមហ៊ុន Thai Airway ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ឲ្យប្រសើរឡើង។

គួរបញ្ជាក់ថា កាលពី​ត្រីមាសមុន ក្រុមហ៊ុននេះ មាន​យន្ដហោះប្រតិបត្តិការ ១០៣ គ្រឿង ដែលវា​តិចជាង​២ដង​កាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះ បាន​ឈប់ប្រើប្រាស់​យន្ដហោះ​ពីគ្រឿង គឺប្រភេទ Boeing B737 និង400s៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ប្រព័ន្ធប្រតិបត្តិការថ្មី របស់ Huawei ចេញរូបរាងហើយ និងត្រៀមជំនួសប្រព័ន្ធ Android បើសិនជាចាំបាច់

ព័ត៌មាន
គេនៅចាំបានថា ក្រោយពេលរដ្ឋាភិបាលអាមេរិកប្រកាសដាក់ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ ដោយហាមប្រាមក្រុមហ៊ុនអាមេរិកចំនួន ពិសេស Google ផ្គត់ផ្គង់…

ធនាគារ​នៅ​ចិន ផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច ប្រមាណ ៥ទ្រីលានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំនេះ

ព័ត៌មាន
ធនាគារនៅក្នុងប្រទេសចិន បានផ្ដល់កម្ចីសរុបប្រមាណ៥ទ្រីលានដុល្លារអាមេរិក ទៅដល់អាជីវកម្មខ្នាតតូច និងតូចបំផុតនៅក្នុងប្រទេសចិន នៅក្នុងឆមាសទី១ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ