វិស័យពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មសកលនឹងកើនកម្ដៅឡើងវិញបន្ទាប់ពីរដ្ឋបាលលោកត្រាំត្រៀមដាក់សម្ពាធពន្ធថ្មី ១០ភាគរយ ទៅ ១៥,៥ភាគរយ លើប្រទេសប្រមាណ៦០ ឆាប់ៗនេះ


សង្គ្រាមពាណិជ្ជកម្មសកលនឹងកើនកម្ដៅឡើងវិញបន្ទាប់ពីរដ្ឋបាលលោកត្រាំ ត្រៀមដាក់សម្ពាធពន្ធថ្មី ១០ភាគរយ ទៅ ១៥,៥ភាគរយ លើប្រទេសប្រមាណ៦០។ បេសកជនពាណិជ្ជកម្មអាម៉េរិក បានឱ្យដឹងថា វិធានការពន្ធថ្មីនេះ នឹងត្រូវអនុវត្តនាពេលឆាប់ៗខាងមុខនៅពេលដែលការប្រមូលពន្ធ១០% បណ្តោះអាសន្នជិតផុតកំណត់ គិតចាប់តាំងពីការដាក់ចេញក្រោយសាលក្រមតុលាការកំពូលអាម៉េរិក ប្រឆាំងនឹងពន្ធបដិការកាលពីខែកុម្ភៈ។ នេះបើតាមយោងការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋបាលលោកដូណាល់ ត្រាំ កំពុងត្រៀមប្រើវិធានការពន្ធគយថ្មី ដោយលើកហេតុផលអំពីការប្រឆាំងនឹងពលកម្មដោយបង្ខំជាមូលដ្ឋានច្បាប់ ដើម្បីជំនួសពន្ធសកល១០% ដែលជិតផុតកំណត់ ហើយវិធានការនេះអាចប៉ះពាល់ដល់ប្រទេសប្រមាណ៦០។ បេសកជនពាណិជ្ជកម្មអាម៉េរិក លោក ជេមមីសុន ហ្គ្រៀរ (Jamieson Greer) បានអះអាងនៅថ្ងៃទី២១ ខែកក្កដា ថា វិធានការកំណត់ពន្ធថ្មីនេះនឹងត្រូវដាក់ចេញឆាប់ៗនេះ ស្របពេលដែលការកំណត់ពន្ធសកលបណ្តោះអាសន្ន១០% របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវផុតកំណត់នៅថ្ងៃសុក្រសប្តាហ៍នេះ។
បច្ចុប្បន្នរដ្ឋបាលលោក ត្រាំ បានរៀបចំតារាងកំណត់ពន្ធថ្មី ដែលតម្រង់ទិសដៅលើដៃគូពាណិជ្ជកម្មចំនួន៦០ប្រទេស ក្រោយពីប្រទេសទាំងនោះបានបរាជ័យក្នុងការចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈដែលមន្ត្រីជំនាញអាម៉េរិកកំពុងជំរុញឱ្យរដ្ឋបាលរៀបចំរបៀបវារៈពាណិជ្ជកម្មឡើងវិញ។

បេសកជនពាណិជ្ជកម្មរបស់អាម៉េរិកបានបញ្ជាក់ទៀតថា សហរដ្ឋអាម៉េរិកមានច្បាប់ហាមឃាត់ការជួញដូរទំនិញជាមួយប្រទេសណា ដែលត្រូវបានរកឃើញថា បានរំលោភសិទ្ធិកម្មករតាមរយៈការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់រដ្ឋបាលលោក ត្រាំ បន្ទាប់ពីអត្រាពន្ធ១០% ដែលត្រូវបានដាក់ចេញជំនួសពន្ធបដិការ ក្រោយតុលាការកំពូលបានលុបចោលកាលពីខែកុម្ភៈ ដែលនឹងជិតផុតកំណត់។ អ្នកវិភាគរំពឹងថា អត្រាពន្ធថ្មី ដែលបានគ្រោងទុកនេះមានទំហំចន្លោះពី១០%ទៅ១២,៥% ហើយក្រុមប្រទេស និងតំបន់ នឹងត្រូវរងផលប៉ះពាល់រួមមានសហភាពអឺរ៉ុប ចិន តៃវ៉ាន់ វៀតណាម និង ជប៉ុន ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទីផ្សារហ្វីលីពីន មានសក្តានុពលយ៉ាងណា ក្នុងការស្រូបទាញផលិតផលកសិកម្មរបស់កម្ពុជា?

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន បានបើកវេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិក…

អាជ្ញាធរថៃ រកឃើញកញ្ឆាក្រៀមជិត២តោនបង្កប់ក្នុងទូកុងតឺន័រ ត្រៀមនាំចេញទៅប្រទេសហូឡង់

ស្របពេលដែលរដ្ឋាភិបាលថៃ កំពុងអួតអាងពីវិធានការទប់ស្កាត់បទល្មើសឆ្លងដែន រឿងអាស្រូវរត់ពន្ធគ្រឿងញៀនដ៏ធំមួយទៀតបានផ្ទុះឡើង ដែលបានស្តែងឱ្យឃើញពីភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ