ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងវាយលុកខ្លាំងនៅឡាវ និងកំពុងរាលដាលដល់វៀតណាម
អាជ្ញាធរឡាវ បានប្រកាសអាសន្នបន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានផ្ទុះឡើងកាលពីខែមិថុនា បានរាលដាលយ៉ាងរហ័សនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តសា…
នេះបើយោងតាមទិន្នន័យពីផ្សារមូលបត្រកម្ពុជា ដែលបានបញ្ជាក់បន្ថែមថា ការជួញដូរភាគហ៊ុនរបស់អេស៊ីលីដាសរុបមានដល់ទៅជាង ៨២ម៉ឺនភាគហ៊ុន ក្នុងតម្លៃសរុបប្រមាណ ២លាន១សែនដុល្លារអាម៉េរិក។
កំណើននៃការជួញដូរភាគហ៊ុនរបស់អេស៊ីលីដា ក៏បានធ្វើឱ្យតម្លៃជួញដូរសរុបនៅផ្សារមូលបត្រកម្ពុជា CSX នៅថ្ងៃនេះ កើនដល់ជាង ២លាន៨សែនដុល្លារ ដែលនេះជាចំនួនច្រើនជាងគេក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយ។
ការកើនឡើងតម្លៃភាគហ៊ុនរបស់អេស៊ីលីដានេះ បន្ទាប់ពីធនាគារក្នុងស្រុកមួយនេះ ទើបតែប្រកាសអំពីការជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ធនាគារដែលមានអាជីវកម្ម លូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World's Top Performing Banks 2026) ដោយទស្សនាវដ្ដី Forbes។