សេដ្ឋកិច្ចនយោបាយ

លោក តូ ឡឹម បញ្ជាឱ្យដកមន្ត្រីអសមត្ថភាពចោល ដោយមិនបាច់រង់ចាំរហូតដល់ពួកគេប្រព្រឹត្តខុស


លោក តូ ឡឹម បានជំរុញឱ្យអាជ្ញាធរវៀតណាមដកមន្ត្រីដែលខ្វះសមត្ថភាពចេញពីតួនាទី ដោយផ្អែកលើលទ្ធផលការងារ សីលធម៌ និងការទទួលខុសត្រូវ។ លោកក៏បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរតួនាទីមិនត្រូវប្រើជាមធ្យោបាយដើម្បីគេចវេះពីការទទួលទោសចំពោះកំហុសឡើយ។
លោក_តូ_ឡឹម_បញ្ជាឱ្យដកមន្ត្រី

ថ្លែងក្នុងសន្និសីទថ្នាក់ជាតិមួយនៅទីក្រុងហាណូយ នៅថ្ងៃទី១៦ ខែតុលា នេះ អគ្គលេខាធិការ និងជាប្រធានាធិបតីវៀតណាមលោក តូ ឡឹម បានលើកឡើងថា សមត្ថភាពរបស់មន្ត្រីត្រូវវាយតម្លៃតាមលទ្ធផលការងារជាក់ស្តែង សីលធម៌ និងការរួមចំណែកពិតប្រាកដ មិនមែនផ្អែកតែលើរបាយការណ៍ ឬការសន្យានោះទេ។

លោក តូ ឡឹម បានជំរុញឱ្យអាជ្ញាធរស្វែងរកមូលហេតុ ដែលធ្វើឱ្យការអនុវត្តគោលនយោបាយមានភាពយឺតយ៉ាវ ធនធានមិនត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងសេវាសាធារណៈមានការពន្យារពេល។ មន្ត្រីដែលបង្កការលំបាកដល់ពលរដ្ឋដោយសារការខ្វះការទទួលខុសត្រូវ ត្រូវតែស្ថិតក្រោមការស៊ើបអង្កេត និងចាត់វិធានការសមស្រប។

លោក តូ ឡឹម ក៏បានបញ្ជាឱ្យបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់រវាងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ឃុំ-សង្កាត់។ លោកក៏បានលើកឡើងដែរថា សមាជិកបក្សគួរតែអាចប្រកបអាជីវកម្មស្របច្បាប់ និងបង្កើតទ្រព្យសម្បត្តិបាន ដោយមិនប្រើប្រាស់តួនាទី ឬធនធានសាធារណៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ចំពោះវិស័យសេដ្ឋកិច្ច លោក តូ ឡឹម បានជំរុញឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានដោះស្រាយគម្រោងដែលជាប់គាំង ពន្លឿនការវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព និងទាក់ទាញការវិនិយោគពីវិស័យឯកជន និងបរទេស។

សូមបញ្ជាក់ថា វៀតណាមបានដាក់គោលដៅមហិច្ឆតាសម្រេចកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់១០% នៅឆ្នាំ២០២៧។ លោក តូ ឡឹម បានទាមទារឱ្យអាជ្ញាធរកំណត់ឱ្យបានច្បាស់ថា កំណើននេះនឹងកើតចេញពីប្រភពណា តើត្រូវបង្កើនសមត្ថភាពផលិតកម្មអ្វីខ្លះ និងអ្នកណាជាអ្នកទទួលខុសត្រូវលើលទ្ធផល។ លោក តូ ឡឹម ក៏បានជំរុញឱ្យពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងអំណាច ព្រមទាំងការពារមន្ត្រីដែលហ៊ានច្នៃប្រឌិត និងសម្រេចចិត្តដោយការទទួលខុសត្រូវ ដើម្បីបម្រើផលប្រយោជន៍សាធារណៈផងដែរ៕




អត្ថបទបន្ទាប់


តើកម្ពុជាគួរងាកទៅរកថាមពលនុយក្លេអ៊ែរទេ ក្រោយប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនកំពុងសម្លឹងទៅរកការវិនិយោគលើថាមពលនេះ?

អ្នកជំនាញមួយចំនួនយល់ថា កម្ពុជាគួរបន្តផ្តោតលើថាមពលកកើតឡើងវិញ និងថាមពលស្អាត ព្រមទាំងពង្រីកសមត្ថភាពស្តុកប្រេងបម្រុងឱ្យបានរហូតដល់៦ខែ។ ទន្ទឹមន…

តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងការពារជាតិ

ប្រធានាធិបតីតួកគី លោក អេរដូហ្គាន បានបញ្ជាក់ថា តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ