កម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២

ស្ថានទូតអាមេរិកប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ដោយផ្ដោតលើការងារសំខាន់៤


នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ឬហៅ AmCam2022 ដោយផ្ដោតលើការងារសំខាន់ៗ ចំនួន៤។ កិច្ចការទាំងនោះរួមមាន៖ AmCam CARES, AmCam ASPIRES, AmCam LEADS និង AmCam CHAMPIONS។
កម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២
ដោយ

ថ្លែងនាឱកាសនោះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន យើងប្រារព្ធពីទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រជាជននៃ តំបន់អាស៊ីអាគ្នេយ៍។ 

ចំពោះទំនាក់ទំនង កម្ពុជា អាមេរិក ២០២២ ឬហៅ AmCam2022 ស្ថានទូតអាមេរិកកំពុងធ្វើការផ្តោតលើប្រធានបទចំនួន៤ រួមមាន ៖ ទី១.AmCam CARES: ការវិនិយោគរបស់សហរដ្ឋអាមេរិក លើសុខភាព សុខុមាលភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងតំបន់អាស៊ាន។ ទី២.AmCam ASPIRES: សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន។ ទី៣.AmCam LEADS: កិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញពីជំងឺមហារាតត្បាតជាសាកល និងក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ និងទី៤.AmCam CHAMPIONS: ការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយ នៅអាស៊ីអាគ្នេយ៍។ បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន កើតមាន ៤៥ឆ្នាំមកហើយ។

ដោយឡែក សហរដ្ឋអាមេរិក នៅតែបន្តភាពជាដៃគូយ៉ាងជ្រាលជ្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍។ លោកបន្តទៀតថា សហរដ្ឋអាមេរិក និងអាស៊ាន មានភាពជាដៃគូយ៉ាងជិតស្និទ្ធ ហើយនឹងបង្កើនទំនាក់ទំនងបន្ថែម នៅឆ្នាំ២០២២ នេះ។

លើសពីនោះ សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ លើអាទិភាពរួមគ្នា ដែលរួមមានការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងតំបន់នេះ ចេញពីជំងឺរាតត្បាតជាសាកល ដោះស្រាយពីបញ្ហាប្រឈមផ្នែកបរិស្ថាននៅតំបន់ទន្លេមេគង្គ វិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Murphy៕

None



អត្ថបទបន្ទាប់


សិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក

សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ ចូលរួមមានដូចជា ប្រទេសឈីលី កូឡុំប…

កម្ពុជាស្នើអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា

កម្ពុជាស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជំរុញការធ្វើដំណើរ ពិសេសពង្រីកប្រតិបត្តិការទេសចរណ៍រវាងប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ