វិស័យការបរទេស

អាម៉េរិកថា អ៊ីរ៉ង់ កំពុងអស់លុយបើកប្រាក់ខែឱ្យកងទ័ព ខណៈអ៊ីរ៉ង់ ព្រមានថា ខ្លួនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជុំថ្មីរួចជាស្រេច


ទីបញ្ជាការដ្ឋានកណ្តាលអាម៉េរិកអះអាងថា ការបិទផ្លូវសមុទ្រធ្វើឱ្យអ៊ីរ៉ង់ខ្វះថវិកាបើកប្រាក់ខែឱ្យកងទ័ព ខណៈអ៊ីរ៉ង់ច្រានចោល ហើយព្រមានថាបានត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង។
តើអ៊ីរ៉ង់_ពិតជាអស់លុយក្នុងការបន្តធ្វើសង្រ្គាមទប់ទល់នឹងអាមេរិក
ដោយ

មេបញ្ជាការ នៃទីបញ្ជាការដ្ឋានកណ្ដាលអាម៉េរិក បានវាយតម្លៃថា ការបិទផ្លូវសមុទ្រ និងការរត់ពន្ធប្រេងរបស់អ៊ីរ៉ង់ កំពុងធ្វើឱ្យប្រទេសនេះជួបវិបត្តិថវិកាយ៉ាងធ្ងន់ធ្ងររហូតដល់កងកម្លាំងមួយចំនួននៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនមានប្រាក់ខែបើក។ សារព័ត៌មាន Yahoo News បានរាយការណ៍ថា ការបិទផ្លូវសមុទ្រដ៏តឹងរ៉ឹងពីសំណាក់អាម៉េរិក និងសម្ពន្ធមិត្ត បានរារាំងអ៊ីរ៉ង់ មិនឱ្យនាំចេញប្រេងឆៅដែលមានតម្លៃយ៉ាងហោចណាស់២៥ពាន់លានដុល្លារ ព្រមទាំងបង្កកទ្រព្យសកម្មឌីជីថលជិត៣៥០លានដុល្លារបន្ថែមទៀត។ យ៉ាងណាមិញ ភាគីអ៊ីរ៉ង់ បានចេញមុខច្រានចោល និងតបតវិញថា ខ្លួនមិនត្រឹមតែមិនទាល់ច្រកនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមរយៈពេលវែងជាមួយអាម៉េរិក។

ទីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក បានអះអាងថា ប្រទេសអ៊ីរ៉ង់ កំពុងធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររហូតដល់ខ្វះថវិកាបើកប្រាក់បៀវត្សរ៍ឱ្យកងទ័ព ខណៈដែលការដាក់ទណ្ឌកម្ម និងការបិទផ្លូវសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចក្រុងតេអេរ៉ង់ ថប់ដង្ហើមស្ទើររកច្រកចេញមិនរួច ដែលធ្វើឱ្យមានភាពចលាចលផ្ទៃក្នុងកាន់តែខ្លាំង។ សង្គ្រាមសេដ្ឋកិច្ចរបស់អាម៉េរិក កំពុងវាយប្រហារចំបេះដូង នៃរបបដឹកនាំអ៊ីរ៉ង់ ដោយសារតែកងទ័ពមិនទទួលបានប្រាក់បៀវត្សរ៍ ចំពេលដែលពួកគេកំពុងត្រូវការជាចាំបាច់ ដើម្បីបង្ក្រាបបាតុកម្ម និងភាពចលាចលដែលកំពុងរំជើបរំជួលនៅភាគអាគ្នេយ៍នៃប្រទេស។

មេបញ្ជាការ នៃបញ្ជាការដ្ឋានកណ្តាលអាម៉េរិក លោក ប្រេដ ឃូបភ័រ (Brad Cooper) បានគូសបញ្ជាក់ថា ការបិទផ្លូវសមុទ្របានកាត់ផ្តាច់ប្រភពចំណូលប្រេងឆៅរបស់អ៊ីរ៉ង់យ៉ាងហោចណាស់២៥ពាន់លានដុល្លារ ព្រមទាំងបង្កកប្រាក់ឌីជីថលជិត៣៥០លានដុល្លារទៀត។ លោកបានបន្ថែមថា ផលប៉ះពាល់នេះបានញាំញីសេដ្ឋកិច្ចអ៊ីរ៉ង់ទាំងមូល ដោយបង្ខំឱ្យរដ្ឋាភិបាលផ្អាកការបើកប្រាក់ខែ ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករក្នុងវិស័យថាមពល ផលិតកម្ម សំណង់ ព្រមទាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមផងដែរ។

ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា ការអះអាងថា អ៊ីរ៉ង់អស់លុយធ្វើសង្គ្រាមអាចជាការសន្និដ្ឋានលម្អៀង ឬលើសពីការពិត។ ថ្វីបើអាម៉េរិក អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់បានក៏ពិតមែន ប៉ុន្តែតាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ មក អ៊ីរ៉ង់នៅតែបង្ហាញសមត្ថភាពទប់ទល់បានយ៉ាងរឹងមាំ ហើយថែមទាំងបន្តផ្គត់ផ្គង់អាវុធ និងថវិកាដល់ក្រុមឧទ្ទាមហ៊ូធី ឱ្យបន្តប្រតិបត្តិការយោធាយ៉ាងក្តៅគគុកនៅយេម៉ែន និងអារ៉ាប៊ីសាអ៊ូឌីតទៀតផង។

ឆ្លើយតបនឹងការអះអាងរបស់អាម៉េរិក លោក ហូសេន មូហេប៊ី (Hossein Mohebbi) អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខព្រមានចំៗថា ពិភពលោកនឹងរញ្ជួយ និងភ្ញាក់ផ្អើលជាមិនខាន បើសហរដ្ឋអាម៉េរិក ហ៊ានបើកការវាយប្រហារជុំថ្មី។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានកំណត់គោលដៅយុទ្ធសាស្ត្រថ្មីៗ ដែលមិនទាន់បានវាយប្រហារនៅឡើយ ហើយកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ជាស្រេច សម្រាប់សង្គ្រាមក្នុងរយៈពេលយូរជាមួយអាម៉េរិក៕




អត្ថបទបន្ទាប់


វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអឺរ៉ុបចំនួន៤ ដើម្បីពង្រីកទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមានសមាជិក៤ប្រទេស គឺស្វីស ន័រវែស អ៊ីស្លង់ ន…

មេដឹកនាំវៀតណាម ជំរុញឱ្យធនាគារនានា ទម្លាក់អត្រាការប្រាក់កម្ចីពី១,៥% ទៅ២% សម្រាប់វិស័យអាទិភាព

ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម កំពុងបង្កើនសម្ពាធលើធនាគារនានាឱ្យប្រញាប់ទម្លាក់អត្រាការប្រាក់កម្ចី ខណៈដែលការហក់ឡើង នៃថ្លៃដើមទុន កំពុងក្លាយជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ