វៀតណាមស្នើឱ្យចិន

វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួនលើតំបន់ប្រជុំកោះ Hoang Sa ក្រោយមានការហាមឃាត់ការនេសាទ


ប្រទេសវៀតណាមស្នើសុំឱ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួនលើតំបន់ប្រជុំកោះ Hoang Sa (Paracel) ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ របស់វៀតណាមលើតំបន់សមុទ្ររបស់ខ្លួន ដែលបានបង្កើតឡើងស្របតាមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
វៀតណាមស្នើឱ្យចិន
ដោយ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ នៅថ្ងៃទី ៥ ខែឧសភា ខណៈពេលឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការប្រកាសថ្មីៗនេះរបស់ប្រទេសចិនអំពីការហាមឃាត់ការនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងតំបន់មួយចំនួននៃដែនសមុទ្រខាងកើត ស្ថិតនៅតំបន់ប្រជុំកោះ ដែលវៀតណាមអះអាងថាជាដែនទឹករបស់វៀតណាម។

លោកស្រីបានអះអាងថា «ជំហររបស់វៀតណាម ចំពោះវិធានហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើតគឺធ្វើឡើងដោយគ្មានការប្រែប្រួល ហើយត្រូវបានបញ្ជាក់ជាថ្មីយ៉ាងច្បាស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។

អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា វៀតណាមបានជំរុញឲ្យចិនគោរពសិទ្ធិរបស់អ្នកនេសាទវៀតណាមក្នុងការធ្វើសកម្មភាពស្របច្បាប់នៅក្នុងដែនទឹករបស់វៀតណាម និងក្នុងតំបន់ដែនសមុទ្រដែលហួសពីដែនសមត្ថកិច្ចជាតិ ស្របតាមច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ UNCLOS ។

លោកស្រីបានបន្ថែមថា ប្រទេសចិនក៏ត្រូវចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅសមុទ្រខាងកើតផងដែរ។

សូមបញ្ជាក់ថា ការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅរដូវក្តៅរបស់ប្រទេសចិនចូលជាធរមានកាលពីរសៀល ថ្ងៃទី ១ ខែឧសភា នៅទូទាំងសមុទ្របូហៃ សមុទ្រលឿង សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ។ ការផ្អាកនេះមានរយៈពេលពីបីខែកន្លះទៅបួនខែកន្លះ ដោយភាគច្រើននៃការហាមឃាត់នឹងបញ្ចប់នៅថ្ងៃទី ១៦ ខែសីហា ខណៈនៅតំបន់មួយចំនួននៅសមុទ្រលឿង និងសមុទ្រចិនខាងកើតបន្តដល់ថ្ងៃទី ១៦ ខែកញ្ញា។




អត្ថបទបន្ទាប់


អាម៉េរិកចុះកិច្ចសន្យាទិញមីស៊ីល Patriot បន្ថែមតម្លៃជាង៥៨ពាន់លានដុល្លារ ដើម្បីបំពេញស្តុកអាវុធដែលស្រកចុះខ្លាំង

​ក្រសួងការពារជាតិអាម៉េរិកបានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដា ថា មន្ទីរបញ្ចកោណបានសម្រេចផ្តល់កិច្ចសន្យាបន្ថែម មានតម្លៃរហូតដល់ជាង៥៨ពាន់លានដុល្លា…

អតីតប្រធាន Amcharm នៅកម្ពុជា លើកឡើងគោលនយោបាយ៦ចំណុច ដែលអាចជួយឱ្យសេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជា នាំមុខថៃនៅ៧៥ឆ្នាំខាងមុខ

អតីតប្រធានសភាពាណិជ្ជកម្ម កម្ពុជា លោក Casey Barnett នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ បានបង្ហាញ នូវទស្សនជាគោលនយោបាយចំនួន ៦ចំណុច ដែលកម្ពុជាគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ