តាមរយៈភាពជាដៃគូនេះ អតិថិជនទូទៅ គ្រួសារ និង អាជីវកម្មនានា អាចទទួលបានសេវាធានារ៉ាប់រងទូទៅរបស់ អ៊ីនហ្វីនីធី យ៉ាងងាយស្រួលតាមរយៈបណ្តាសាខារបស់ធនាគារ វីង ដែលសេវាកម្មទាំងនោះរួមមាន៖ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ម៉ូតូ រថយន្តឯកជន យានយន្តសម្រាប់ធ្វើអាជីវកម្ម និងធានារ៉ាប់រងអគ្គិភ័យ។
ឥឡូវនេះ អតិថិជនដែលអញ្ជើញមកទទួលសេវាធនាគារប្រចាំថ្ងៃនៅតាមសាខាធនាគារ វីង អាចរៀបចំការការពារ និងទិញធានារ៉ាប់រងសម្រាប់ម៉ូតូ រថយន្ត ទីតាំងអាជីវកម្ម ឬសម្រាប់ក្រុមគ្រួសាររបស់ពួកគេ បាននៅកន្លែងតែមួយយ៉ាងងាយស្រួលបំផុត។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា បុព្វលាភធានារ៉ាប់រងទូទៅនៅកម្ពុជាមានទំហំរហូតដល់ ១៦៦,១ លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៥ ដែលជាកំណើន ៦% បើធៀបនឹងឆ្នាំមុន។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន យើងមានគោលបំណងផ្តល់ជូនអតិថិជននូវជម្រើសធានារ៉ាប់រងទូទៅដែលសមស្របបំផុតទៅតាមតម្រូវការរបស់ពួកគាត់។ យើងមានមោទនភាពដែលអាចផ្តល់ជូនផលិតផលធានារ៉ាប់រងដែលស័ក្តិសមនឹងតម្រូវការរបស់អតិថិជន ខណៈដែលអត្រាទូទាត់សំណងបច្ចុប្បន្នសម្រេចបាន ១០០%។”
ក្នុងឱកាសនោះ លោក តិក ស៊ូទៀង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន បានលើកឡើងផងដែរថា៖ "តាមរយៈការចាប់ដៃគូជាមួយធនាគារ វីង យើងអាចជួយឱ្យអតិថិជនកាន់តែច្រើន បានយល់ដឹងពីជម្រើសធានារ៉ាប់រងផ្សេងៗ ដែលមានសម្រាប់ការពារគ្រួសារ ទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគាត់។"
សូមការពារអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ជាមួយនឹងដំណោះស្រាយពីក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន នៅថ្ងៃនេះ។ លោកអ្នកអាចស្វែងយល់បន្ថែមពីជម្រើសធានារ៉ាប់រងសម្រាប់ការការពារផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬអាជីវកម្ម បាននៅតាមបណ្តាញសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជា ឬទាក់ទងមកកាន់លេខ 023 999 989 ដើម្បីទទួលបានព័ត៌មានលម្អិត និងប្រឹក្សាយោបល់ផ្សេងៗ៕