ដោយ
សឿន វណ្ណឌេត
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយថៃកំពុងពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការបើកឲ្យដំណើរការច្រកព្រំដែនស្ទឹងបត់-ណងអៀនបណ្តោះអាសន្នដើម្បីជួយសម្រួលដល់ការផ្ទេរ និងដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ តែយ៉ាងណាភាគីទាំងពីរមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់សម្រាប់ការបើកដំណើរបណ្តោះអាសន្ននេះនៅឡើយទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកំពុងស្ថិតក្នុងដំណើរការសាងសង់ ដែលគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែធ្នូ ខាងមុខនេះ។