#ផ្សារមូលបត្រកម្ពុជា

Articles by Tag ផ្សារមូលបត្រកម្ពុជា

គណៈកម្មការមូលបត្រ​កម្ពុជា អនុម័តផ្ដល់គោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថ្មី​ចំនួន ៤

ដោយ​ មង្គល ចាន់
នៅថ្ងៃតែមួយ ពោលគឺថ្ងៃតី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រ​កម្ពុជា បានសម្រេចអនុម័ត ផ្ដល់ជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ ទៅឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន ចំនួន ៤ ដែលក្នុងនោះ ការបោះផ្សាយលក់មូលបត្រជា ប្រភេទមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន មានចំនួន១ ស្ថាប័ន និងការបោះផ្សាយលក់មូលបត្រជាប្រភេទសញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល មានចំនួន ៣ស្ថាប័ន។