#ប្រទេសសិង្ហបុរី

Articles by Tag ប្រទេសសិង្ហបុរី

នាយករដ្ឋមន្ត្រីសិង្ហបុរី បន្តកាន់តំណែងមួយអាណត្តិទៀត ក្រោយគណបក្សកាន់អំណាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

ដោយ​ ​ ខេមបូណូមីស
គណបក្សសកម្មភាពប្រជាជន ហៅកាត់ថា PAP របស់លោកនាយករដ្ឋមន្រ្តី ឡូរ៉េន វង្ស ដែលជាគណបក្សកាន់អំណាចរបស់សិង្ហបុរី នឹងជាគណបក្សដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍ បានបន្តឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន។ គណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋលើសលប់ ជាមួយអាសនៈ៨៧អាសនៈ ខណៈគណបក្សប្រឆាំងទទួលបានត្រឹមតែ១០អាសនៈប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។