#វិស័យឧស្សាហកម្ម

Articles by Tag វិស័យឧស្សាហកម្ម

តើមានកត្តាអ្វីធ្វើឱ្យរោងចក្រនៅថៃ ជាង១០០រោងចក្រ ត្រូវបានបិទទ្វារក្នុង១ខែៗនៅពីរឆ្នាំចុងក្រោយ?

ដោយ​ ​ ខេមបូណូមីស
មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃ បានរាយការណ៍ថា រោងចក្រនៅក្នុងប្រទេសថៃ នៅតែបន្តប្រឈមហានិភ័យបិទទ្វារក្នុងឆ្នាំ២០២៥ នេះ។ កាលពីអំឡុងឆ្នាំ២០២៤ ទោះបីជារោងចក្រថ្មីៗដែលបានបើកដំណើរការមានចំនួនច្រើនជាងចំនួនរោងចក្រដែលបានបិទទ្វារយ៉ាងណាក្ដី ក៏ជាមធ្យមរោងចក្ររហូតដល់ទៅជាង១០០រោងចក្រឯណោះត្រូវបានបិទទ្វារក្នុងមួយខែៗរយៈពេល២ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។