​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនអាម៉េរិកជាច្រើននៅចិន កំពុងភ័យបុកពោះចំពោះការកើនឡើងកម្តៅជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន

ដោយ​ ​ ខេមបូណូមីស
ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនអាម៉េរិកច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅជាងពាក់កណ្តាល ដែលកំពុងរកស៊ីនៅក្នុងប្រទេសចិន កំពុងភ័យបុកពោះចំពោះការកើនឡើងកម្តៅជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរលើពិភពលោក។ ការព្រួយបារម្ភនេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិកទី៤៧ ព្រមានដាក់ពន្ធ១០% លើទំនិញនាំចូលពីប្រទេសចិន ចាប់ពីខែកុម្ភៈ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។