ព័ត៌មាន

all news articles here

ក្រសែភ្នែកលោភលន់មិនចោលគំនិត! ថៃ បន្តបំពានអធិបតេយ្យភាពកម្ពុជា យកប្រាសាទតាក្របី ធ្វើអាជីវកម្មទេសចរណ៍យ៉ាងក្រអឺតក្រទម

ដោយ​ ​ ខេមបូណូមីស
ដោយមិនខ្វល់ខ្វាយពីគោលការណ៍ច្បាប់ និងដែនអធិបតេយ្យភាពរបស់កម្ពុជា អាជ្ញាធរថៃបានដើរហួសបន្ទាត់ក្រហមជាថ្មីម្តងទៀត ដោយបានយកប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ ដែលយោធាថៃ បានប្រើកម្លាំងបាយដណ្តើមគ្រប់គ្រងដោយខុសច្បាប់ ទៅបើកធ្វើអាជីវកម្មទាក់ទាញភ្ញៀវទេសចរទាំងឥតអៀនខ្មាស។ កាសែត Bangkok Post បានចុះផ្សាយថា នៅក្នុងថ្ងៃបើកទ្វារដោយបំពានច្បាប់កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ មានអ្នកទេសចរថៃ ប្រមាណជាង១ពាន់នាក់បានសម្រុកទៅលេងប្រាសាទតាក្របី និងភ្នំ៣៥០ ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសុរិន្ទ។