ព័ត៌មាន

all news articles here

តើការថ្កោលទោសរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកអាចក្លាយជាអាវុធផ្លូវច្បាប់បង្ខំឱ្យថៃសងសំណងកម្ពុជាបានដែរឬទេ?

ដោយ​ ​ ខេមបូណូមីស
ការអនុម័តជាឯកច្ឆន្ទរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) ក្នុងការថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលមានជម្លោះប្រដាប់អាវុធ មិនត្រឹមតែជាការបង្ហាញជំហរយ៉ាងរឹងមាំរបស់សហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងចោទជាសំណួរថា តើយន្តការច្បាប់អន្តរជាតិអាចជួយឱ្យកម្ពុជាទារសំណងពីភាគីបង្កការខូចខាតបានកម្រិតណា? ក្រុមអ្នកជំនាញបានលើកឡើងថា សេចក្ដីសម្រេចនេះបានពង្រឹងមូលដ្ឋានផ្លូវច្បាប់ និងសម្ពាធការទូតយ៉ាងខ្លាំងលើភាគី ដែលបានបំផ្លាញបេតិកភណ្ឌ។