ផលិតផលក្លែងក្លាយ

ចិន ព្រមានចាត់វិធានការសងសឹក បើអាម៉េរិក ហ៊ានហាមឃាត់ការនាំចូលមនុស្សយន្ត និងបច្ចេកវិទ្យាសូឡារបស់ខ្លួន


សម្រាប់ប្រជាពលរដ្ឋ​ដែលនិយមទិញទំនិញតាមប្រព័ន្ធអនឡាញដោយឃើញតែតម្លៃថោកៗប្រយ័ត្នគ្រោះថ្នាក់ និងប៉ះរបស់ក្លែងក្លាយដោយថ្មីៗនេះកម្លាំងសមត្ថកិច្ចថៃ បានចុះបង្ក្រាប និងរឹបអូសបានទំនិញក្លែងបន្លំម៉ាកល្បីៗជាង៣ម៉ឺន២ពាន់មុខចេញពីឃ្លាំងសម្ងាត់មួយកន្លែងក្នុងទីក្រុងបាងកក។ ឃ្លាំងទំនិញក្លែងក្លាយដ៏ធំនេះត្រូវបានគ្រប់គ្រងដោយជនជាតិចិនម្នាក់ ដោយបាននាំចូលទំនិញអន់គុណភាព និងប៉ះពាល់សុខភាពទាំងនោះដោយផ្ទាល់ពីប្រទេសចិន រួចយកមកឡាយលក់ក្នុងតម្លៃថោកបោកប្រាស់អ្នកប្រើប្រាស់។
ផលិតផលក្លែងក្លាយ
ដោយ

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កម្លាំងនគរបាលនៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចថៃ បានចុះទៅប្រម៉ាញ់ និងឆែកឆេរឃ្លាំងសម្ងាត់គ្មានលេខអាសយដ្ឋានមួយកន្លែង ដែលលាក់ខ្លួនយ៉ាងជ្រៅក្នុងផ្លូវលំតូចមួយនៅទីក្រុងបាងកក។ ទោះបីជាទ្វារខាងមុខឃ្លាំងត្រូវបានបិទជិត ដើម្បីបិទបាំងភ្នែកសមត្ថកិច្ចក៏ដោយ ប៉ុន្តែនៅខាងក្នុងគេឃើញកម្មករថៃជាច្រើននាក់កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការច្រកប្រអប់ និងវេចខ្ចប់ទំនិញក្លែងក្លាយទាំងនោះយ៉ាងល្អប្រណិតមើលទៅប្រហាក់ប្រហែលនឹងទំនិញសុទ្ធបេះបិទ ដើម្បីត្រៀមដឹកជញ្ជូនឱ្យអតិថិជន។
នៅក្នុងប្រតិបត្តិការឆែកឆេរនោះ សមត្ថកិច្ចបានដកហូតទំនិញក្លែងក្លាយសរុប៣២,៨៧៧មុខ ក្នុងនោះរួមមាន ទំនិញគ្រោះថ្នាក់ និងប៉ះពាល់សុខភាពជាច្រើនដូចជាទឹកអប់ប្រើក្នុងរថយន្តក្លែងក្លាយ២២,០០០ដប, ផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងក្លែងក្លាយ៧,០០០កញ្ចប់, ប្រេងម៉ាស៊ីនរថយន្តក្លែងក្លាយជាង១,៦០០ដបធំព្រមទាំងម្សៅប្រូតេអ៊ីន និងម្សៅតែបៃតងក្លែងក្លាយរាប់ពាន់កញ្ចប់ទៀត។
ការបង្ក្រាបនេះធ្វើឡើងក្រោយតំណាងក្រុមហ៊ុនផលិតប្រេងរំអិលដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ លីឃ្វីដ ម៉ូលី (Liqui Moly) បានដាក់ពាក្យបណ្តឹងបន្ទាប់ពីពួកគេសង្កេតឃើញមានការហូរចូល និងលក់ប្រេងម៉ាស៊ីនក្លែងក្លាយលើទីផ្សារអនឡាញក្នុងតម្លៃថោកខុសពីធម្មតា។ តាមការឆ្លើយសារភាពរបស់កម្មករថៃ ឃ្លាំងនេះត្រូវបានជួលដោយជនជាតិចិនម្នាក់រយៈពេល៣ខែមកហើយ។ ផលិតផលអន់គុណភាពទាំងអស់នេះ ត្រូវនាំចូលដោយផ្ទាល់ពីប្រទេសចិន ដោយផ្តោតលើផលិតផលកំពុងត្រូវប៉ាន់ ឬត្រូវត្រេន លើបណ្តាញសង្គម ហើយដាក់លក់ក្នុងតម្លៃថោកទាបជាងទីផ្សារ ដើម្បីវាយលុកទីផ្សារ និងប្រមូលប្រាក់ចំណេញរហ័ស ដោយមិនខ្វល់ពីសុវត្ថិភាព និងផលប៉ះពាល់របស់អ្នកប្រើប្រាស់ឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើ AI របស់ក្រុមហ៊ុនអាម៉េរិក អាចប្រជែងឈ្នះ AI ចិន ដែលមានតម្លៃថោកជាងបានទេ?

ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រវាងសហរដ្ឋអាម៉េរិក និងចិនកំពុងឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោក ហ្គារី វ័…

ធនាគារ ខេប៊ីប្រាសាក់ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស

ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ