គ្រឿងអលង្ការ

តើការផ្ទុះករណីទិញងាយ-លក់ពិបាក អាចរុញច្រានទីផ្សារពេជ្រកម្ពុជា ឱ្យប្រឈមនឹងហានិភ័យយ៉ាងណាខ្លះ?


​​រឿងរ៉ាវអ្នកទិញពេជ្រម្នាក់បានត្អូញត្អែរក្រោយហាងពេជ្រមួយកន្លែងបានពន្យារពេល និងបដិសេធមិនព្រមទិញគ្រឿងពេជ្រត្រឡប់ទៅវិញតាមកិច្ចសន្យាថ្មីៗនេះ បានក្លាយជាប្រធានបទក្ដៅគគុក ដែលត្រូវបានមហាជនលើកយកមកជជែកដេញដោលយ៉ាងផុសផុលនៅលើបណ្តាញសង្គម។ ករណីនេះបានបង្កើតជាចម្ងល់យ៉ាងខ្លាំងថា តើវាសនាអាជីវកម្មលក់ពេជ្រនៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យដែរឬទេ? ជាពិសេសនៅក្នុងស្ថានភាពមួយដែលការទិញចូល គឺងាយស្រួល ប៉ុន្តែការលក់ចេញវិញបែរជាជួបឧបសគ្គ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តអតិថិជនទូទាំងប្រទេស។
គ្រឿងអលង្ការ
ដោយ

ម្ចាស់ហាងមាសពេជ្រ ទី មង្គល ទទួលស្គាល់ថា ទីផ្សារពេជ្រនាពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ដែលធ្វើឱ្យហាងមួយចំនួនប្រឈមនឹងហានិភ័យ នៃការខ្វះខាតលំហូរសាច់ប្រាក់ក្នុងការទិញចូលវិញ។ ស្ថិតក្នុងស្ថានភាពនេះលោកយល់ថា ប្រសិនបើម្ចាស់អាជីវកម្ម និងអតិថិជនមិនមានការយោគយល់ ឬហ៊ានទទួលយកការខាតបង់ខ្លះរៀងៗខ្លួនក្នុងគ្រាវិបត្តិនេះទេ វានឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះហាងដទៃទៀត និងទីផ្សារពេជ្រទាំងមូល។ ជាមួយគ្នានេះម្ចាស់ហាងមាសពេជ្រទីមង្គល ជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់គួរកែតម្រូវផែនការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលការណ៍ទិញចូល-លក់ចេញឱ្យបានច្បាស់លាស់ ដើម្បីរក្សាទំនុកចិត្ត និងនិរន្តរភាពអាជីវកម្មតទៅមុខ។

ពាក់ព័ន្ធទីផ្សារត្បូងពេជ្រនេះដែរ លោកបណ្ឌិត ភី សារ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគូសបញ្ជាក់ថា ការលក់ពេជ្រនៅកម្ពុជា នាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយសារតែទីផ្សារអន្ដរជាតិ បានសម្លឹងឃើញទីផ្សារប្រទេសកម្ពុជា មានតម្រូវការពេជ្រធម្មជាតិ ដើម្បីផលិតជាគ្រឿងអលង្ការនាំចេញទៅទីផ្សារអន្ដរជាតិ។ ទន្ទឹមនេះអ្នកជំនាញរូបនេះ បានណែនាំដល់អ្នកទិញគ្រឿងអលង្ការទាំងអស់ដែលមានបញ្ហាក្នុងការលក់ចេញវិញ អាចមកពិគ្រោះយោបល់ជាមួយសមាគម ដើម្បីសមាគមចាត់វិធានការ និងរកដំណោះស្រាយសមស្រម។ សម្រាប់លោកបណ្ឌិត ភី សារ៉ាត់ បញ្ហាដែលកើតមានរវាងអ្នកទិញ និងអ្នកលក់គ្រឿងអលង្ការនាពេលថ្មីៗនេះ មិនមានផលប៉ះពាល់ដល់ទីផ្សារជាតិ ឬការនាំចេញទៅទីផ្សារអន្ដរជាតិ នោះទេ ដោយសារការទិញលក់នេះ គឺជាការព្រមព្រៀងទិញលក់រវាងអ្នកលក់ និងអ្នកទិញ ដែលមិនពាក់ព័ន្ធដល់អាជីវកម្មទាំងមូលឡើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅអាម៉េរិក មានពន្លឺឡើងវិញ ក្រោយដាំក្បាលចុះអស់ជាច្រើនខែ តើមានកត្តាជំរុញអ្វីខ្លះ?

ឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា កំពុងបង្ហាញសញ្ញា នៃការរស់ឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំមុន ដោយសារ…

តើកម្ពុជា ​គួរប្រើខែលយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីឆ្លើយតប​នឹង​ការរំលោភបំពានរបស់យោធាថៃ ក្រៅពីការដាក់លិខិតតវ៉ា?

ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មី បន្ទាប់ពីមានសកម្មភាពរំលោភបំពាន និងការធ្វើទុក្ខបុកម្នេញពីសំណាក់យោធាថៃ និងគំរាមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ