គ្រឿងអលង្ការ

ទីផ្សារភាគហ៊ុនគ្រឿងអលង្ការដាំក្បាលចុះយ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌា ស្នើឱ្យពលរដ្ឋខ្លួនផ្អាកទិញមាស១ឆ្នាំ


នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាន អំពាវនាវ ឱ្យប្រជាជនឥណ្ឌា ផ្អាក ទិញមាសរយៈពេលមួយឆ្នាំសិន ដើម្បីជួយការពារទុនបម្រុង អន្តរជាតិ របស់ឥណ្ឌា ខណៈដែលប្រេង ឥន្ធនៈ ហក់ ឡើងថ្លៃ ហើយសង្រ្គាម នៅ តំបន់មជ្ឈិមបូព៌ា កំពុងដាក់សម្ពាធសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការអំពាវនាវនេះ បានធ្វើឱ្យ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងអលង្ការឥណ្ឌាធំៗដាំក្បាលចុះយ៉ាងគំហុក។
គ្រឿងអលង្ការ
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសង្គ្រោះស្ថិរភាពហិរញ្ញវត្ថុជាតិ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ដារិនដ្រា ម៉ូឌី បានស្នើឱ្យពលរដ្ឋផ្អាកការទិញមាសរយៈពេល១២ខែ ដើម្បីរក្សាទុនបម្រុងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងចៀសវាងការធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់ផងដែរ។ មាស ត្រូវបានចាត់ទុកជាទំនិញនាំចូលធំជាងគេទី២របស់ឥណ្ឌា បន្ទាប់ពីប្រេងឆៅ។ រដ្ឋាភិបាលទីក្រុងញូវដេលី កំពុងបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលវិបត្តិនៅតំបន់មជ្ឈិមបូព៌ា និងការឡើងថ្លៃថាមពលសកល កំពុងធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌារីកកាន់តែធំ និងជំរុញឱ្យប្រាក់រូពីបន្តធ្លាក់ថ្លៃ។

ជាយូរមកហើយ មាស មានតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ឥណ្ឌា ដោយពលរដ្ឋតែងតែទិញមាសសម្រាប់ទុកជាទ្រព្យសន្សំ ប្រើប្រាស់ក្នុងពិធីមង្គលការ និងពិធីបុណ្យសាសនាផ្សេងៗ។ ហេតុនេះ អ្នកវិភាគយល់ថា វានៅតែជាមន្ទិលសង្ស័យថា តើប្រជាជនឥណ្ឌានឹងអាចអនុវត្តតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីបានកម្រិតណា។

ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មភ្លាមៗបានកើតឡើងនៅលើទីផ្សារហិរញ្ញវត្ថុ ដោយភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងអលង្ការខ្នាតយក្សរបស់ឥណ្ឌា បានដាំក្បាលចុះយ៉ាងខ្លាំង ក្នុងនោះភាគហ៊ុនមួយចំនួនបានធ្លាក់ចុះរហូតដល់ទៅជិត១០% ដែលឆ្លុះបញ្ចាំងពីក្តីបារម្ភរបស់វិនិយោគិនចំពោះតម្រូវការមាសនាពេលអនាគតនៅក្នុងប្រទេស ដែលប្រើប្រាស់មាសច្រើនបំផុតមួយលើពិភពលោកនេះ៕

 ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើជំនួបកំពូលជាប្រវត្តិសាស្ត្ររវាង មេដឹកនាំចិន និងអាម៉េរិក នៅសប្ដាហ៍ នេះ នឹង ផ្ដោត សំខាន់ លើ អ្វីខ្លះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅ ដល់ប្រទេសចិន នៅសប្ដាហ៍ នេះ សម្រាប់ ជំនួបកំពូលរវាងរូប លោកជាមួយ ប្រធានាធិបតីចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ