គ្រឿងអលង្ការ

អ្នកវិទ្យាសាស្ត្រចិន អាចបង្កើតពេជ្រ ដែលមានភាពធន់ និងស្វិតជាងពេជ្រធម្មជាតិ៦ដង


សមត្ថភាពនៃការផលិតពេជ្រនៅក្នុងមន្ទីរពិសោធន៍របស់ចិន បានឈានដល់កម្រិតថ្មីមួយទៀតហើយ ដោយអ្នកវិទ្យាសាស្ត្រចិន មិនត្រឹមតែអាចបង្កើតពេជ្រសិប្បនិម្មិតបានដូចធម្មជាតិនោះទេ ប៉ុន្តែពេលនេះថែមទាំងបានអភិវឌ្ឍបច្ចេកវិទ្យាផលិតពេជ្រប្រភេទថ្មី ដែលមានភាពរឹងមាំ និងស្វិតជាងពេជ្រធម្មជាតិរហូតដល់ទៅ៦ដង ដែលជួយកាត់បន្ថយហានិភ័យ នៃការប្រេះស្រាំយ៉ាងមានប្រសិទ្ធភាព។
គ្រឿងអលង្ការ
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រចិន បានអភិវឌ្ឍសមត្ថភាពបន្ថែមដោយអាចបង្កើតសមាសធាតុពេជ្រកែច្នៃរឹងដូចពេជ្រធម្មជាតិ ហើយថែមទាំងស្វិតជាងពេជ្រធម្មជាតិ រហូតដល់៦ដង ដែលធ្វើឱ្យវាធន់នឹងការប៉ះទង្គិច និងកាត់បន្ថយការប្រេះស្រាំយ៉ាងមានប្រសិទ្ធភាព។ ពេជ្រថ្មីនេះត្រូវបានអភិវឌ្ឍន៍ និងបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានរូបវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន សហការជាមួយសាកលវិទ្យាល័យ បីហាង។
ជាទូទៅពេជ្រ គឺជាសមាសធាតុដើម ដែលកើតឡើងដោយធម្មជាតិ និងរឹងបំផុតនៅលើផែនដី ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំខាន់ៗរួមមាន ការកាត់ ខួង និងប៉ូលាឧបករណ៍ផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេជ្រធម្មជាតិនៅតែងាយរងការប៉ះទង្គិច សឹក និងបែកបាក់ ដូច្នេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រចិន បានបើកការស្រាវជ្រាវរហូតរកឃើញវិធីសាស្ត្របង្កើតពេជ្រប្រភេទថ្មី ដែលមានទាំងភាពរឹង និងភាពស្វិតខ្ពស់នេះឡើង។
បន្ទាប់ពីបង្កើតបានផលិតផលពេជ្រថ្មីនេះ ត្រូវបានគេយកទៅពិសោធន៍យ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលមុនពេលប្រកាសបញ្ជាក់ថា វាធន់ និងស្វិតជាងពេជ្រធម្មជាតិដល់ទៅ៦ដង។ មកដល់ពេលនេះ ប្រទេសចិន ត្រូវបានគេដឹងថា គឺជាប្រភពផលិតកម្មពេជ្រចេញពីមន្ទីរពិសោធន៍ដ៏ធំ និងចែកចាយទៅកាន់ទីផ្សារពេញពិភពលោក។ ពីមុនពេជ្រជារតនវត្ថុដ៏មានតម្លៃកប់នៅក្នុងដី ហើយក្រៅពីមានតួនាទីសំខាន់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម វាក៏ជាវត្ថុមានតម្លៃក្នុងឧស្សាហកម្មគ្រឿងអលង្ការផងដែរ ប៉ុន្តែនៅពេលនេះ ប្រជាប្រិយភាព និងតម្លៃរបស់វាហាក់មានការប្រែប្រួល បន្ទាប់ពីអ្នកវិទ្យាសាស្ត្រអាចផលិតពេជ្រដែលមានគុណភាពខ្ពស់នៅក្នុងមន្ទីរពិសោធន៍បានយ៉ាងជោគជ័យ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យអាជ្ញាធរចិននឹងរឹតបន្តឹងការចេញ-ចូលប្រទេសចាប់ពីពាក់កណ្តាលខែកញ្ញា តទៅ?

អាជ្ញាធរចិននឹងបន្តឹងការធ្វើដំណើរចេញចូលប្រទេសខ្លួន ដោយចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ ក្រុមប្រឹក្សារដ្ឋចិននឹងដាក់ឱ្យអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី …

តើមានកត្តាអ្វីធ្វើឱ្យអន្តរាគមន៍ជាប្រវត្តិសាស្ត្ររបស់អាម៉េរិក នៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះ នៃតម្លៃប្រាក់យ៉េនរបស់ជប៉ុន?

ពេល​នេះ​ប្រាក់យ៉េន កំពុងធ្លាក់ថ្លៃជាថ្មីម្តងទៀត ហើយលើកនេះ សូម្បីតែមាន​អន្តរាគមន៍​រួម​គ្នាជាប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាម៉េរិក និងជប៉ុន ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ