ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្នសិន

ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន


ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបិទហាងទាំងអស់របស់ខ្លួន នៅជុំវិញសកលលោក ជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុងប្រទេសចិន តែប៉ុណ្ណោះ នៅដំណើរការជាធម្មតា ហើយការសម្រេចផ្អាកអាជីវកម្មនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ ១៩។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន(រូបភាព៖ https://borneobulletin.com.)
ដោយ

លោក Tim Cook នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ក្រុមហ៊ុន នឹង​បិទ​ហាង​ទាំងអស់ នៅ​ក្រៅពី​ប្រទេស​ចិន ជា​បណ្តោះអាសន្ន​សិន តែ​យ៉ាងណា ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ដំណើរការ​ជា​ធម្មតា ដែល​វិធានការ​នេះ គឺ​ដើម្បី​ការពារ​បុគ្គលិក និង​អតិថិជន​របស់ Apple​។

លោក បន្ត​ថា ក្រុមហ៊ុន នឹង​ផ្លាស់​ប្តូរ របៀបរបប​ការងារ ឲ្យ​បត់បែន​បាន នៅ​តាម​ការិយាល័យ​ទាំងអស់ ជុំវិញ​សកលលោក ដោយ​បុគ្គលិក​តាម​ផ្នែក​មួយ​ចំនួន​របស់​ក្រុមហ៊ុន អាច​ធ្វើការ​ពី​ខាងក្រៅ​បាន ហើយ​បើសិនជា ការងារ តម្រូវ​ឲ្យ បុគ្គល នោះ​មក​កាន់​ទីកន្លែង​ធ្វើការ ចាំបាច់​ត្រូវធ្វើ​តាម​ការ​ណែនាំ ដើម្បី​រក្សា​គម្លាត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​ដទៃ​។

ទោះ​យ៉ាងណា ការ​បើក​ដំណើរការ​ហាង ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ចិន គឺ​ដោយសារ​តែ​បញ្ហា​មេរោគ​កូ​វី​ដ នៅ​ក្នុង​ប្រទេស​ចិន មាន​ភាព​ធូរស្បើយ​ឡើង​វិញ​ច្រើន ហើយ​មេរៀន​ដែល ក្រុមហ៊ុន Apple បាន​សិក្សា​ពី បទ​ពិសោធន៍​នៃ​ការ​បង្ការ​ការ​ឆ្លង​មេរោគ គឺ កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​មនុស្ស និង​រក្សា​គម្លាត​ពី ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុង​សង្គម​។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន Apple ក៏​បាន​បញ្ចេញ​ថវិកា​ជាង ១៥​លាន​ដុល្លារ​អា​មេ​រិ​ក ចូលរួម​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង មេរោគ​កូ​វី​ដ ១៩ ទូ​ទាំង​សកលលោក​៕

None



អត្ថបទបន្ទាប់


ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩

បញ្ហាមេរោគកូវីដ ១៩ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់ប្រទេសថៃ ក្នុងនោះមាន ភោជនីយដ្ឋានជាង ៧ពាន់កន្លែង ប្រឈម…

ការផ្អាកជើងហោះហើររវាងអាមេរិក និងអឺរ៉ុប ធ្វើឲ្យជះឥទ្ធិពលដល់ក្រុមហ៊ុនអាកាសចរណ៍និងតម្លៃប្រេងឆៅ

អាមេរិក នឹងផ្អាកជើងហោះហើរជាមួយបណ្តាប្រទេស ក្នុងប៉ែកអឺរ៉ុប លើកលែងតែ ប្រទេសអង់គ្លេស ប៉ុណ្ណោះ សម្រាប់រយៈពេល ៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ