Nvidia

តើនរណានឹងក្លាយជានាយកប្រតិបត្តិ NVIDIA ក្រោយលោក ជេនសេន ហួង លាលែងពីតំណែង?


បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីប AI យក្ស Nvidia បានសម្រេចចែកផ្លូវគ្នាជាមួយនាយកប្រតិបត្តិដ៏ល្បីល្បាញ គឺលោក ជេនសេន ហួង (Jensen Huang) រួចមក សំណួរដ៏សំខាន់នៅពេលនេះ តើនរណានឹងឡើងកាន់ចង្កូតក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះបន្ទាប់? កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក បានបង្ហោះសារលើបណ្ដាញសង្គមដោយអះអាងថា មានតែបុគ្គលម្នាក់គត់ដែលស័ក្តិសមនឹងជំនួសតំណែងនេះ គឺលោក ធីម ឃុក (Tim Cook) អតីតមេក្រុមហ៊ុន Apple។ ទន្ទឹមគ្នានេះ Nvidia បានប្រកាសថា ដំណើរការស្វែងរកអ្នកស្នងតំណែងអចិន្ត្រៃយ៍កំពុងចាប់
Nvidia
ដោយ
អំពី NVIDIA

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា ក្រុមអ្នកវិភាគ និងវិនិយោគិនសុទ្ធតែរំពឹងចង់បាននាយកប្រតិបត្តិថ្មី ដែលមានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកវិទ្យា មានចក្ខុវិស័យវែងឆ្ងាយ និងមានជំនាញមុតស្រួចផ្នែកហិរញ្ញវត្ថុ ព្រោះក្រៅពីផលិតបន្ទះឈីប Nvidia ក៏ជាវិនិយោគិនដ៏ធំមួយនៅក្នុងវិស័យ AI ផងដែរ។ លើសពីនេះ បទពិសោធន៍ក្នុងការដឹកនាំអាណាចក្រអាជីវកម្មខ្នាតយក្ស គឺជាលក្ខខណ្ឌមិនអាចខ្វះបានឡើយ។
បច្ចុប្បន្នប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia គឺលោកស្រី ខូលេត ក្រេស (Colette Kress) ត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្ដោះអាសន្ន រួមជាមួយវិស្វករជាន់ខ្ពស់លោក អ៊ាន បាក់ (Ian Buck)។ ការចាប់ដៃគូដឹកនាំបណ្ដោះអាសន្ននេះ ត្រូវបានគេមើលឃើញថា ជាការបញ្ចូលគ្នានូវសសរស្ដម្ភសំខាន់ពីរដែលវិនិយោគិនឱ្យតម្លៃបំផុត គឺជំនាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុន។ អ្នកវិនិយោគបានដាក់ក្ដីរំពឹងខ្ពស់បំផុតទៅលើលោក អ៊ាន បាក់ ថា ជាបេក្ខជនលេចធ្លោជាងគេក្នុងការក្លាយជានាយកប្រតិបត្តិថ្មីរបស់ Nvidia បន្ទាប់មកគឺលោកស្រី ខូលេត ក្រេសs, លោក រេនេ ហាស (Rene Haas) នាយកប្រតិបត្តិក្រុមហ៊ុន Arm Holdings និងលោក ធីប ឃុក (Tim Cook)។
បើក្រឡេកមើលប្រវត្តិបេក្ខជននីមួយៗ លោក រេនេ ហាស ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Arm ធ្លាប់បានចំណាយពេល៧ឆ្នាំនៅក្រុមហ៊ុន Nvidia ក្នុងតំណែងជាអនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅផ្នែកអាជីវកម្មកុំព្យូទ័រ មុននឹងផ្លាស់ទៅចូលរួមជាមួយក្រុមហ៊ុនផលិតបន្ទះឈីប Arm នៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៣។ លោកបានឡើងកាន់តំណែងជា CEO របស់ Arm នៅឆ្នាំ២០២២ និងបានដឹកនាំក្រុមហ៊ុននេះចុះបញ្ជីក្នុងផ្សារភាគហ៊ុន Nasdaq ដោយជោគជ័យក្នុងឆ្នាំ២០២៣។
ចំណែកលោក ធីម ឃុក អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple វិញ ពិតជាមានលក្ខណៈសម្បត្តិស័ក្តិសមដូចការលើកឡើងរបស់លោក ត្រាំ មែន។ លោក ធ្លាប់បានបំពេញភារកិច្ចដ៏លំបាកបំផុតក្នុងការដឹកនាំ Apple បន្តវេនពីសហស្ថាបនិកដ៏មានឥទ្ធិពល គឺលោក ស្ទេវ ចប (Steve Jobs) ដែលបានទទួលមរណភាពក្នុងឆ្នាំ២០១១។ ស្នាដៃដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់លោក គឺក្នុងរយៈពេល១៥ឆ្នាំ ក្នុងនាមជា CEO លោកបានជំរុញតម្លៃទីផ្សាររបស់ Apple ឱ្យហក់ឡើងពី៣៥០ពាន់លានដុល្លារទៅដល់៤,៥ទ្រីលានដុល្លារ ធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោក ដែលមានតម្លៃទីផ្សារខ្ពស់ជាងក្រុមហ៊ុន Nvidia នាពេលបច្ចុប្បន្ន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


G7 ព្រមានថា សកម្មភាពចិន នៅក្បែរតៃវ៉ាន់ កំពុងគំរាមកំហែងសន្តិសុខតំបន់ ខណៈលោក ស៊ី ប្តេជ្ញាបង្រួបបង្រួមកោះនេះឱ្យបាន

ភាពតានតឹងជុំវិញនៅកោះតៃវ៉ាន់ កាន់តែឡើងកម្តៅ ខណៈរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 បានព្រមានថា សកម្មភាពកាន់តែគឃ្លើនរបស់ចិន នៅដែនទឹកភា…

តើនរណានឹងក្លាយជានាយកប្រតិបត្តិ NVIDIA ក្រោយលោក ជេនសេន ហួង លាលែងពីតំណែង?

បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីប AI យក្ស Nvidia បានសម្រេចចែកផ្លូវគ្នាជាមួយនាយកប្រតិបត្តិដ៏ល្បីល្បាញ គឺលោក ជេនសេន ហួង (Je…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ